Khmer Dictionary: និល
Chuon Nath's Khmer-Khmer Dictionary
-
និល
( គុ.គុនសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(នីល) ខៀវ ។ ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យ ខ្មៅ ឲ្យមានដំណើរប្លែក : ខ្មៅនិល គឺខ្មៅខៀវ (ច្រើននិយាយក្លាយថា នឹល) ។ ន. ឈ្មោះត្បូងព័ណ៌ខៀវ (ត្បូងកណ្ដៀង) ។
-
និលពិសី
( ន.នាមសព្ទ )
ឈ្មោះប្រទាលសម្រាប់ប្រើជាថ្នាំ (អ្នកខ្លះហៅថា នឹលពិសី) ។
-
និលរ័ត្ន
( ន.នាមសព្ទ )
[និលៈរ័ត ]
or និលរ័តន៍
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(នីលរត្ន; នីលរតន) កែវមានព័ណ៌ខៀវ (ត្បូងកណ្ដៀង) ។
Headley's Khmer-English Dictionary
-
និល
( n )
[nɨl]
- detail »
kind of black / dark blue gem, sapphire.
-
និល
( adj )
[nɨl]
- detail »
to be shiny black, dark blue, blue black
-
និល័យ
( n )
[niʔlay]
- detail »
table, dresser (with drawers), rack, ledger rack; (police) record