Khmer Dictionary: សិន្ធុ
Chuon Nath's Khmer-Khmer Dictionary
-
សិន្ធុ
( ន.នាមសព្ទ )
[សិន-ធុ ]
នទី, ទន្លេ; មហាសមុទ្រ; ទឹក, ធ្នារទឹក ។ ឈ្មោះទន្លេមួយ, សម័យសព្វថ្ងៃហៅ ស៊ិន្ទ, ស៊ិន្ធ ឬ ឥណ្ឌុស (Sind, sindh ឬ Indus), មានក្បាលចេញមកពីប្រទេសហិមពាន្តប៉ែកខាងលិច ហូរមកខាងត្បូង កាត់ដែនគន្ធារៈ (បញ្ជ័ប) ឱបប្រទេសឥណ្ឌាពីខាងលិចចូលមកក្នុងមហាសមុទ្រឥណ្ឌាប៉ែកខាងលិច ត្រង់លំហសមុទ្រដែលហៅថា សមុទ្រអូម៉ង់ (Mer d'Oman) : ពួកអ្នកភូមិសាស្រ្តបានប្រើគ្រឿងវាស់ឃើញបណ្ដោយទន្លេនេះ ២.៩០០ គីឡូម៉ែត្រ (ពាក្យថា ឥណ្ឌូ ឬ ហិណ្ឌូ, ឥណ្ឌា ឬ អ័ងដិ៍ នេះ បានឈ្មោះមកពីទន្លេ សិន្ធុ ឬ ឥណ្ឌុស នេះឯង) ។ ខ្មែរបុរាណហៅ គូ ឬ ស្រះធំវែង ដែលជីកព័ទ្ធជុំវិញកំពែងបន្ទាយឬវាំងប្រាសាទថា សិន្ទ ឬ សិន្ធ (សិន) ដែរ, ដូចយ៉ាង សិន្ធ ព័ទ្ធជុំវិញនគរវត្តជាដើម, សព្វថ្ងៃនេះហៅក្លាយជា កសិណ ឬ ក្រសិណ ។ សិន្ធុបតី (--ប៉ៈដី) ម្ចាស់សមុទ្រ; នាមទេវតាជាម្ចាស់សមុទ្រ (វរុណ) ។ល។
-
សិន្ធុសង្គម
( ន.នាមសព្ទ )
[សិន-ធុ-សង់ -គៈមៈ ឬ--សង់គំ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ទន្លេប្រសព្វមុខ; មាត់ពាម ។
Headley's Khmer-English Dictionary
-
សិន្ធុ
( n )
[sentʰuʔ]
- detail »
water; water current, stream of water; river / ocean water
-
សិន្ធុ
( n )
[sentʰuʔ]
- detail »
Sindhu (name of a river in Pakistan also called the Indus)
-
សិន្ធុ
( n )
[sentʰuʔ]
- detail »
long trench / ditch that surrounds a temple or fort