Khmer Dictionary: ឥដ្ឋ
Chuon Nath's Khmer-Khmer Dictionary
-
ឥដ្ឋ
( ន.នាមសព្ទ )
[អិត]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឥដ្ឋកា; ឥឞ្តកា ឬ ឥឞ្ដិកា) ដីស្អិតដែលធ្វើជារាងសណ្ឋានផ្សេងៗ ហើយហាលថ្ងៃឲ្យស្ងួតរួចដុតឲ្យឆ្អិន សម្រាប់ប្រើការរៀបកជាផ្ទះលំនៅជាដើម : ផ្ទះឥដ្ឋ, កំពែងឥដ្ឋ; ឥដ្ឋកម្រាល ។ បន្ទះកម្រាលដែលធ្វើដោយស៊ីម៉ងត៍ ឬដោយដីមានចានជាដើម មានព័ណ៌ផ្សេងៗ ក្នុងសម័យបច្ចុប្បន្ននេះ ក៏ហៅ ឥដ្ឋ ដែរ : ឥដ្ឋព័ណ៌, ឥដ្ឋស, ឥដ្ឋខ្មៅ, ឥដ្ឋចាន ។
- ជាន់ឥដ្ឋ ជាន់ដីស្អិតក្នុងពុម្ពឲ្យកើតបានជាឥដ្ឋ ។
- បោះឥដ្ឋ បោះពុម្ពឥដ្ឋស៊ីម៉ងត៍ ។
- ដីឥដ្ឋ ដីស្អិតដែលប្រើការធ្វើឥដ្ឋកើត ។
- ឡឥដ្ឋ ឡសម្រាប់ដុតឥដ្ឋ ។ល។
-
ឥដ្ឋ
( គុ.គុនសព្ទ )
[អ៊ិត ឬ អិត-ឋៈ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឥឞ្ត) ដែលគួរប្រាថ្នា, គួរត្រូវការ, ជាទីពេញចិត្ត, ដែលត្រូវចិត្តឬគាប់ចិត្ត, ដែលគួរស្រឡាញ់ ។ ព. ផ្ទ. អនិដ្ឋ (បា. < អន៑ + ឥដ្ឋ; សំ. អនិឞ្ត “ដែលមិនគួរប្រាថ្នា, ដែលមិនត្រូវចិត្ត”) ។
- ឥដ្ឋកម្ម អំពើ ឬ កិច្ចការដែលត្រូវចិត្ត (ព.ផ្ទ. អនិដ្ឋកម្ម) ។
- ឥដ្ឋផល ផលជាទីពេញចិត្ត ។
- ឥដ្ឋមនុញ្ញផល (--មៈនុញ-ញៈ--) ផលជាទីពេញចិត្តដែលបានសម្រេចដូចបំណង ។
- ឥដ្ឋានុកូល អនុកូលតាមការណ៍ដែលត្រូវចិត្ត ។
- ឥដ្ឋានុមោទនា សេចក្ដីរីករាយតាមការណ៍ដែលត្រូវចិត្ត ។
- ឥដ្ឋានុលោម អនុលោមតាមការណ៍ដែលត្រូវចិត្ត ។
- ឥដ្ឋានុស្សរ-ណ៍ (-នុស-ស) ការនឹកឃើញដល់អ្វីមួយដែលត្រូវចិត្ត ។ល។
Headley's Khmer-English Dictionary
-
ឥដ្ឋ
( adj )
[ʔət]
to be desirable; pleasing, likable, preferable, satisfying; necessary; ideal; dear, beloved, favorite
-
ឥដ្ឋ
( n )
[ʔət]
brick, tile (2) ʔɯt, ʔətthaʔ-
-
ឥដ្ឋានុមោទនា
( n )
[ʔəttʰaanuʔmouteaʔnie]
enthusiasm
-
ឥដ្ឋានុលោម
( n )
[ʔəttʰaanuʔloum]
agreeing, conforming
-
ឥដ្ឋានុស្សរណ៍
( n )
[ʔəttʰaanuhsɑɑ]
remembering with pleasure
-
ឥដ្ឋារម្មណ៍
( n )
[ʔəttʰaarɑm]
pleasant impression / sensation