Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អូដ្ឋ

Chuon Nath's Khmer-Khmer Dictionary
  1. ឩដ្ឋ ( ន.នាមសព្ទ ) [អូត ] or អូដ្ឋ   ( បា.បាលី​ ( បាលីភាសា ) )
    (ឱដ្ឋ; សំ. ឧឞ្រ្ត) សត្វ​ចតុប្បាទ​ពួក​សត្វ​រើអៀង, មាន​ពីរ​ប្រភេទ​គឺ អូដ្ឋ​បូគ​ពីរ អូដ្ឋ​មាន​កំពូក​ខ្ពស់​សណ្ឋាន​ជា​បូគ​មួយ​គូ​មុខ​ក្រោយ នៅ​លើ​ខ្នង​មាន​រោម​ក្រាស់​សំកុល; អូដ្ឋ​បូគ​មួយ អូដ្ឋ​មាន​កំពូក​ខ្ពស់​តែ​មួយ​ត្រង់​កណ្តាល​ខ្នង មាន​រោម​បន្តិចបន្តួច ស្ទើរ​តែ​ស្បែក​ទទេ ។ អូដ្ឋ​ទាំង​ពីរ​ប្រភេទ​នេះ ជា​សត្វ​មាន​កម្លាំង​រឹងប៉ឹង មាន​អំណត់​ប៉ិន​ធន់​ទ្រាំ​អត់​សម្រេក​គម្លាន​និង​កម្ដៅ​ថ្ងៃ​ជាដើម, មាន​ប្រយោជន៍​ប្រើ​ជា​យាន​ជំនិះ ឬ​ប្រើ​ជា​ពាហនៈ​ដឹក​នាំ​ភណ្ឌៈ​ក្នុង​ប្រទេស​ដែល​មាន​ផ្លូវ​លំបាក ដូច​យ៉ាង​ផ្លូវ​កាត់​ឆ្លង​វាល​ខ្សាច់​ធំ​ៗ​ឬ​សមុទ្រ​ខ្សាច់​ជាដើម : នៅ​ប្រទេស​អាស៊ី​ភាគ​កណ្តាល, តួក៌េស្តង់  និង អាហ្រ្វិគ គេ​ច្រើន​ប្រើ​អូដ្ឋ​ជាង​សត្វ​ពាហនៈ​ឯ​ទៀត ។
Headley's Khmer-English Dictionary
  1. អូដ្ឋ ( n ) [ʔoot]
    camel


Prohok Solutions @2017 : Learn Khmer | Khmer Calendar