Khmer Dictionary: អាស្រ័យ
Chuon Nath's Khmer-Khmer Dictionary
-
អាស្រ័យ
( ន.នាមសព្ទ )
[--ស្រៃ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(អាឝ្រយ ឬជា អាឝយ មានសេចក្ដីស្រដៀងគ្នា; បា. អាសយ) ទីតាំង; ទីសម្នាក់, ទីនៅ, ទីជ្រក; ទីពឹងពាក់, ទីពំនាក់ ។ ខ្មែរប្រើជា កិ. សំដៅសេចក្ដីច្រើនយ៉ាងគឺ “ពឹងពាក់, ជ្រកកោន, ប្រព្រឹត្តទៅបានដោយសារ” : បុត្រអាស្រ័យមាតាបិតា; សិស្សអាស្រ័យគ្រូ; ខ្ញុំរកប្រាក់បានអាស្រ័យកម្លាំងរែកសែង ។ នៅ, សម្នាក់ ឬសំចតនៅ, សម្រាកនៅ : ខ្ញុំមកអាស្រ័យផ្ទះអ្នក៣ដងនេះហើយ ។ បរិភោគភោជនាហារ : ឯងរាល់គ្នា ចាំអីក៏មិនអាស្រ័យបាយពីថ្ងៃពីភ្លឺឲ្យហើយទៅ ! ។ ដេក : យប់ជ្រៅណាស់ហើយនាំគ្នាអាស្រ័យដំណេកទៅ ! ។ ជួយគ្នាឬពឹងពាក់គ្នាទៅវិញទៅមក : ខ្ញុំអាស្រ័យអ្នកៗអាស្រ័យខ្ញុំ ។ល។ ប្រើជា និ. ក៏មាន “ព្រោះ, ព្រោះតែ, ព្រោះហេតុតែ, ដោយសារ, ដោយសារតែ” : វារិជាតមានឈូកនិងព្រលិតជាដើម ដុះលូតលាស់អាស្រ័យទឹកនិងភក់ ។ល។
Headley's Khmer-English Dictionary
-
អាស្រ័យ
( v )
[ʔaasray]
to live at, take up residence, take shelter, make one's home, settle down to live; to live at (someone else's) expense, to stay / remain for a short while.
-
អាស្រ័យ
( n )
[ʔaasray]
place, location, site, dwelling, living quarters
Eg. ជនបរទេសដែល នៅអាស្រ័យប្រកបរបរក្នុងប្រទេសដទៃ: foreigner who lives and works in another country -
អាស្រ័យ
( v )
[ʔaasray]
to eat; to drink
-
អាស្រ័យ
( v )
[ʔaasray]
to help one another, help, give aid; to be engendered (by something); to depend on, rely on; to resort to
-
អាស្រ័យ
( v )
[ʔaasray]
to benefit from
-
អាស្រ័យ
( v )
[ʔaasray]
to take, to receive
-
អាស្រ័យ
( prenp. & conj. )
[ʔaasray]
because of, on the basis of, based on; with