Khmer Dictionary: អាលាប
Chuon Nath's Khmer-Khmer Dictionary
-
អាលាប
( ន.នាមសព្ទ )
[--ល៉ាប៉ៈ ឬ --ល៉ាប]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ការនិយាយរួសរាយ, រាក់ទាក់, រអាករពាយ ។ វេវ. សល្លាប ។
- អាលាបកថា សម្ដីរួសរាយរកគ្នា ។
- អាលាបសល្លាប (--ល៉ាប៉ៈសល់ -ល៉ាប) ការនិយាយចរចារាក់ទាក់ទៅវិញទៅមករកគ្នា ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : អាលាបកថា បង្កើតជាការប្រាស្រ័យ កើតបានជាបច្ច័យ នៃសេចក្ដីព្រមព្រៀងគ្នា ។
- អាលាបសល្លាប ជាសភាពសមគ្គា ព្រះពុទ្ធទ្រង់ប្រាប់ថា ជាប័ក្ខពួកសាមគ្គី ។
Headley's Khmer-English Dictionary