Khmer Dictionary: អាប់
Chuon Nath's Khmer-Khmer Dictionary
-
អាប់
( កិ.កិរិយាសព្ទ )
ផាត់ប្រាក់កាក់ឬលុយឲ្យទៅអ្នកទិញ : ខ្ញុំទិញនំអ្នក ២៥ សេន ខ្ញុំឲ្យប្រាក់១រៀលទៅអ្នក ត្រូវអ្នកអាប់ ៧៥ សេនមកឲ្យខ្ញុំ (ពាក្យសាមញ្ញទំនើបថ្មី) ។
-
អាប់
( គុ.គុនសព្ទ )
ដែលអន់ឬតិចពន្លឺ, អន់សម្បុរ; ថយលម្អ, មិនរុងរឿង; ថោក, ថោកថយ; សាបរលាប, ទន់ទាប; ខ្យោយ, ទន់ខ្យោយ; តិច, តិចផ្លូវដឹង, យឺតក្រយល់; ដែលឥតគេរាប់ (មើលក្នុងពាក្យ ស្រអាប់, អប្ប, អ័ព្ទ ឬ អ័ក្រ ផង) ។
- អាប់គំនិត ឬ - គំនិតអាប់ ខ្សោយគំនិត ឬ គំនិតខ្សោយ, គំនិតតិច ។
- អាប់ជាតិ ថោកជាតិ ។
- អាប់ប្រាជ្ញា ឬ - ប្រាជ្ញាអាប់ ខ្សោយប្រាជ្ញា ឬប្រាជ្ញាខ្សោយ, ប្រាជ្ញាតិច, ប្រាជ្ញាអន់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អប្បបញ្ញា >អប្បបញ្ញា ក្នុងពាក្យ អប្ប ផង) ។
- អាប់មុខ ដែលមានមុខអាប់អន់, មិនរីកមុខ (ព្រោះមានសេចក្ដីអៀនខ្មាសក្នុងកណ្តាលជំនុំជាដើម) ។
- អាប់រស្មី ទន់ខ្សោយថយរស្មី; អន់រស្មី ។
- អាប់អន់ ឬ - អន់អាប់ ទន់ខ្សោយថយលម្អ ។
- អាប់អួ ឬ - អួអាប់ សុកមម៉ុក ពុំស្អាត, ពុំស្រឡះ, កខ្វិកកខ្វក់, គគ្រិចគ្រគ្រក់ ។
- អាប់អូន ឬ - អាប់ឱន ដែលអាប់អន់ទន់ទាប; ដែលខ្វះលម្អ, ខ្វះស្រីសួស្ដី; ថយថោក (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អូន ឬ ឩន និង ឱន ផង) ។ល។
Headley's Khmer-English Dictionary
-
អាប់
( adj )
[ʔap]
to be obscure, vague; dull; poor, cheap, low; small; weak, decrepit; undeveloped, backward; underprivileged; ignorant
-
អាប់
( v )
[ʔap]
to give change (money)