Khmer Dictionary: អប្បសាន្ត
Chuon Nath's Khmer-Khmer Dictionary
-
អប្បសាន្ត
( គុ.គុនសព្ទ )
[អប់-ប្សាន]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(អប្ប “តិច” + សន្ត “ស្ងប់; រម្ងាប់”; អល្ប + ឝាន្ត) ដែលមានសេចក្ដីស្ងប់តិច គឺដែលព្រួយចិត្ត, រសាប់រសល់ឬខ្វល់ចិត្ត ។ ខ្មែរប្រើជាបរិវារសព្ទផ្សំជាមួយនឹងពាក្យ អផ្សុក ថា : អផ្សុកអប្បសាន្ត អផ្សុករសាប់រសល់, អផ្សុកខ្វល់ចិត្ត, អផ្សុកខ្លាំង (សរសេរក្លាយជា អប្សាន្ត តាមសូរសម្ដីនិយាយក៏មាន, ប្រើក្លាយមកទៀតជា អផ្សាន ក៏មាន, ត្រូវប្រើ អប្បសាន្ត ឬ អប្សាន្ត កុំប្រើ អផ្សាន ព្រោះក្លាយឃ្លាតឆ្ងាយពីពាក្យដើមណាស់) ។
Headley's Khmer-English Dictionary
-
No matching entries found!
Headley's Khmer-English Dictionary for Subentry
-
អប្បសាន្ត
[ʔappaʔ saan]
annoyance, frustration