Khmer Dictionary: ឡើយ
Chuon Nath's Khmer-Khmer Dictionary
-
ឡើយ
( និ.និបាតសព្ទ )
ជាដាច់ខាត ។ ពាក្យសម្រាប់ប្រើរៀងខាងចុងពាក្យបដិសេធ កុំ, គ្មាន, ពុំ, មិន, អង្គឺ, ឥត, ឥតអង្គឺមាន,... ដូចជា : កុំឡើយ, កុំឲ្យឡើយ; គ្មានអ្វីសោះឡើយ, ពុំបានឡើយ; មិនដែលឃើញឡើយ; អង្គឺខ្ញុំឡើយ (ព. បុ.) : ឥតមានអ្នកណាម្នាក់ទៅឡើយ; ឥតអង្គឺមានឡើយ ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ
- ឡើយណា ទេណា, សោះណា ។
- ឡើយនៃ ទេនៃ ។
- ឡើយហោង សោះហោង ។ ល។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : រីពាក្យកាព្យថា ឡើយនៃ, ឡើយណា និងពាក្យឡើយហោង កវីប្រើផ្សំកុំឲ្យចួនឆ្គង បើឲ្យហ្មត់ហ្មង គួរកុំសូវប្រើ ។
Headley's Khmer-English Dictionary
-
ឡើយ
( fp )
[laəy]
(not) ... at all ..., ever, any more; absolutely (intensifying particle; generally used with the negative particles កុំ, គ្មាន, ពុំ, មិន, អង្គឺ, ឥត, ឥតអង្គឺមាន )
Eg. ខ្ញុំរវល់ធ្វើការ ខ្ញុំមិនដែលមានពេលទំនេរសោះឡើយ: I'm busy working; I never ever have any free time.