Khmer Dictionary: ហើយ
Chuon Nath's Khmer-Khmer Dictionary
-
ហើយ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលស្រេច, រួច, រួចស្រេច; រួចរាល់; ស្រេចបាច់; ដែលកន្លងទៅជាស្រេច : ធ្វើការមិនទាន់ហើយ, ធ្វើនេះហើយធ្វើនុះទៀត ។ ហើយក៏ និ. រួចក៏ ។ ហើយគ្នា និ. ស្រេចគ្នា, លែងទាក់ទិនគ្នាទៅទៀត : ហើយគ្នាតែប៉ុណ្ណេះ ឬ តែប៉ុណ្ណេះក៏ហើយគ្នា ។ ពាក្យលាន់មាត់ដោយនឹកស្តាយ, ដោយតូចចិត្ត ឬដោយអស់សង្ឃឹម : ហើយគ្នា ! អស់កើតជាអីហើយ !; ច្រើនថា ហើយគ្នាតែម្តង ! ។ ហើយដោយ ឬ ដ៏ហើយដោយ គុ. ដែលធ្វើដោយ : ហើយដោយមាស ឬ ដ៏ហើយដោយមាស ដែលធ្វើដោយមាស, ដែលយកមាសធ្វើ (ត្រូវនឹង បា. មយ ដែលយើងប្រើជា --ម័យ, ដូចជា លោហម័យ, សុវណ្ណម័យ ជាដើម) ។ ហើយពី និ. រួចពី, អស់ពី : ហើយពីនុ៎ះនោះ រួចពីនុ៎ះនោះ ។
- ហើយហោង (--អ្ហង) ស្រេចហោង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ហោង និ. ផង) ។ល។
Headley's Khmer-English Dictionary
-
ហើយ
( i )
[haəy]
enough!
Eg. មិត្តខ្ញុំនិងខ្ញុំ ហើយគ្នាតែប៉ុណ្ណោះ: My friend and I are have had enough of each other. -
ហើយ
( fp )
[haəy]
final particle indicating completed action, already, by now; (in a future context indicates action that will be completed at some future time)
Eg. មិត្តខ្ញុំហើយគ្នានឹងប្រពន្ឋគាត់: My friend is through with his wife. -
ហើយ
( conj )
[haəy]
and, afterwards, next, then, after that
Eg. នេះហើយជាដង្ហើមចុងក្រោយនៃជីវិតខ្មែរ!: This, then, is the last gasp of Khmer life! -
ហើយ
( adj )
[haəy]
to be finished, ended, completed.