Khmer Dictionary: រន្ធ
Chuon Nath's Khmer-Khmer Dictionary
-
រន្ធ
( ន.នាមសព្ទ )
[រន់ ]
(រន្ធ្រ “រូង, ប្រហោង; អណ្តូង, រំលុង; ទោស, កំហុស; វិកលឬពិកល្យ, ពិការ”) រូង, ប្រហោង; រូងទាល់: រន្ធក្តាម, រន្ធកណ្តុល, រន្ធចង្រិត, រន្ធជាស, រន្ធត្រដេវ ។
- រន្ធផើយ ឬ
- រន្ធហុយ ប៉ែកខាងចុងរន្ធក្នុងដី មានសណ្ឋានសេវឡើងលើធ្លុះក្រហេវបន្តិចឬមិនធ្លុះទេ គ្រាន់តែស្ដើងស្ទើរនឹងធ្លុះក៏មានសម្រាប់ឲ្យមានខ្យល់អាកាសដើរស្រួលឬសម្រាប់ដោះខ្លួនចេញក្នុងកាលដែលមានភ័យអាសន្ន (របស់សត្វរន្ធវាសីពួកខ្លះ) : រន្ធផើយជាស, រន្ធហុយកណ្តុរប្រែង ។
- រន្ធហេវ រន្ធដែលមានប្រហោងតូចបែកសៀវក្រហេវ (សម្រាប់សត្វម្ចាស់រន្ធគេចលាក់ខ្លួនពួនបំបាំង) ។
-
រន្ធកសត្ត
( ន.នាមសព្ទ )
[រ័ន-ធៈកៈ ស័ត ]
( បា.បាលី ( បាលីភាសា ) )
(< រន្ធក “ដែលនៅក្នុងរន្ធ, ក្នុងរូង” + សត្ត “សត្វ”) សត្វដែលអាស្រ័យនៅក្នុងរន្ធឬក្នុងរូង : ចង្រិត, ជាស,... ជារន្ធកសត្ត (សរសេរជា រន្ធកសត្វ ក៏បាន) ។
-
រន្ធគវេសិនី
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រន្ធគវេសី ) ។
-
រន្ធគវេសី
( ន.នាមសព្ទ )
[រ័ន-ធៈគៈ-- ]
( បា.បាលី ( បាលីភាសា ) )
(រន្ធ “ទោស, កំហុស” + គវេសី, “អ្នកស្វែងរក”) អ្នកដែលស្វែងរកទោសរបស់អ្នកដទៃជានិច្ច គឺអ្នកដែលហៃខាងការស៊ើបសង្កេតរកទោសកំហុសគេ ដើម្បីនឹងចាប់ទោសផ្តន្ទាធ្វើគេឲ្យវិនាស ។ បើស្រីជា រន្ធគវេសិនី ។
-
រន្ធត់
( កិ.កិរិយាសព្ទ )
ភ័យស្លុត : ខ្ញុំមិនរន្ធត់ទេ ។ គុ. ឬកិ. វិ. ដែលភ័យស្លុត : ចិត្តរន្ធត់; ញ័ររន្ធត់ ។
-
រន្ធវាស
( ន.នាមសព្ទ )
[រ័ន-ធៈ-- ]
( បា.បាលី ( បាលីភាសា ) )
(រន្ធ “រូង, ប្រហោង” +វាស “ការនៅ”) ការនៅក្នុងរូង, ក្នុងប្រហោង ។
-
រន្ធវាសី
( ន.នាមសព្ទ )
[រ័ន-ធៈ-- ]
( បា.បាលី ( បាលីភាសា ) )
(រន្ធ “រូង, ប្រហោង” + វាសី “អ្នកនៅឬដែលមានប្រក្រតីនៅ”) សត្វដែលមានរន្ធជាលំនៅ : ក្តាម, ចង្រិត, ជាស, កណ្តុរប្រែង,... ជាសត្វរន្ធវាសី ។ បើញីជា
- រន្ធវាសិនី ។
-
រន្ធវាសិនី
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រន្ធវាសី ) ។
Headley's Khmer-English Dictionary
-
រន្ធ
( n )
[rʊən, rʊəntʰeaʔ-]
- detail »
hole; burrow; cave, tunnel; cell; alveolus
-
រន្ធកសត្ត
( n )
[rʊəntʰeaʔkaʔsat]
- detail »
burrowing animals
-
រន្ធត់
( adj )
[rʊəntʰʊət]
- detail »
to be stunned, shocked, very frightened, terrified