Khmer Dictionary: ហឫទ័យ, ហ្ឫទ័យ (ហៈរឺទៃ, ហ្រឹទៃ)
Chuon Nath's Khmer-Khmer Dictionary
-
ហទ័យ
( ន.នាមសព្ទ )
[ហៈទៃ]
or ហឫទ័យ, ហ្ឫទ័យ (ហៈរឺទៃ, ហ្រឹទៃ)
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ហទយ; ហ្ឫទយ) បេះដូង, ដូងចិត្ត, ចិត្ត; ទ្រូង ។ រ. ស. ព្រះហឫទ័យ ឬព្រះរាជហឫទ័យ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ ត្រូវសរសេរ ហទយ អ. ថ. ហៈទៈយៈ, ដូចជា ហទយពិការ ឬ--វិការ ពិការបេះដូង, ដំណើរខូចបេះដូង ។
- ហទយរូប រូបបេះដូង, តួបេះដូង ។
- ហទយរោគ រោគបេះដូង; រោគឈឺចិត្ត ។
- ហទយវត្ថុ លំនៅរបស់ចិត្ត (តួបេះដូង) ។ល។
Headley's Khmer-English Dictionary
-
No matching entries found!