Khmer Dictionary: អ័ព្ទ
Chuon Nath's Khmer-Khmer Dictionary
-
អ័ព្ទ
( ន.នាមសព្ទ )
[អ័ប ]
or អ័ភ្រ
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(អព្ទ ឬ អភ្រ; អព្ភ) ពពក, ពពកខាប់ឬពពកក្រាស់; មេឃ; មេឃមីរ; ផ្សែងខាប់ដែលបណ្តាលកើតឡើងអំពីអាកាសធាតុ ងងឹតដាសជិតចាក់ភ្នែកពុំយល់ឬមើលឃើញអ្វីៗស្ទុងៗពុំប្រាកដ (ខ្មែរប្រើសំដៅសេចក្ដីខាងក្រោយនេះ) : ចុះអ័ព្ទពេញទន្លេ (សរសេរជា អ័ព្ភ ក៏បាន) ។ ប្រើជាពាក្យប្រៀបផងក៏បាន : ធូលីហុយអ័ព្ទ; ងងឹតអ័ព្ទ (ងងឹតដូចជាចុះអ័ព្ទ); អ័ព្ទអន់ ឬ អន់អ័ព្ទ; អួអ័ព្ទ ឬ អ័ព្ទអួ ។ល។ (ពាក្យប្រៀបទាំងនេះប្រើផ្លាស់ប្តូរគ្នានឹងពាក្យ អាប់ បានតាមដោយពេញចិត្ត) ។
Headley's Khmer-English Dictionary
-
អ័ព្ទ
( n )
[ʔap]
- detail »
fog, mist, haze