Khmer Dictionary: ស្បើយ
Chuon Nath's Khmer-Khmer Dictionary
-
ស្បើយ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលស្រាក, ស្រាល, តិចចុះ; ស្រាន្ត, ស្រាកស្រាន្ត; ដែលផុតចាកទុក្ខព្រួយ; ដែលអស់សង្ឃឹម : ភ្លៀងស្បើយ ភ្លៀងអន់, ភ្លៀងនៅមានតិចតួច ។
- ជំងឺស្បើយ ជំងឺស្រាកស្រាន្ត ។
- រាប់អានយ៉ាងស្បើយ រាប់អានយ៉ាងស្រាល, យ៉ាងតោះតើយ, យ៉ាងសោះអង្គើយ ។
- ស្បើយរហើយ ស្រាកស្រាលទុក្ខព្រួយ ឬស្រាកស្រាលជំងឺ ។
- ជាសះស្បើយ ជាស្រឡះ, អស់ជំងឺ ។
- ស្បើយគ្រោះថ្នាក់ រួចផុតពីគ្រោះថ្នាក់ ។
- ស្បើយអាគក (ព. ប្រ.) ហើយគ្នា, អស់សង្ឃឹម (ព. សា.) ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ សាមញ្ញថា : បើស្បើយអាគក ហើយតើត្រូវរក ពីណាមកផ្សំ មានតែត្រូវរក កុំនៅសម្ងំ តែកុំបន្លំ លួចលាក់ទ្រព្យគេ ។ល។
Headley's Khmer-English Dictionary
-
ស្បើយ
( v )
[sbaəy]
(of disease, anger, rain) to abate, calm down, slacken, diminish.
-
ស្បើយ
( i )
[sbaəy]
said when someone sneezes
-
ស្បើយ
( adj )
[sbaəy]
to be superficial
-
ស្បើយ
( adj )
[sbaəy]
to be weakened; hopeless