Khmer Dictionary: ស្ងាប
Chuon Nath's Khmer-Khmer Dictionary
-
ស្ងាប
( កិ.កិរិយាសព្ទ )
បើកមាត់ធំដកដង្ហើមវែងមានសូរសព្ទផងដោយមិនមានបំណងសោះ កើតមានព្រោះងុយដេក, ព្រោះដេកមិនស្កប់ ឬព្រោះអស់កម្លាំង : ស្ងាបហួម ស្ងាបឮសូរហួម ។
-
ស្ងាប
( ន.នាមសព្ទ )
ឈ្មោះស្លាព្រៃ ដើមតូចសាច់រឹងជាងស្លាស្រុក ច្រើនដុះបែកចេញជាកូនរមពីគល់ ផ្លែតូចៗប្រើការបាន តែមិនសូវចត់ : ស្លាស្ងាបងាយដាំជាងស្លាស្រុក ទោះខែប្រាំងដីស្ងួតក៏មិនងាប់ (អ្នកស្រុកខ្លះហៅ ស្លាស្នាប) ។
Headley's Khmer-English Dictionary