Khmer Dictionary: សិក្សា
Chuon Nath's Khmer-Khmer Dictionary
-
សិក្សា
( ន.នាមសព្ទ )
[សិក-សា ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ឝិក្សា; សិក្ខា) សិក្ខា គឺការរៀន, ការរៀនទន្ទេញ, ការសូត្ររៀន; ការហ្វឹក, ការហ្វឹកហាត់; ការប្រុងប្រយ័ត្នរក្សាមារយាទឲ្យល្អ; ខប្រតិបត្តិ; វិជ្ជា; ការស្ទាត់ជំនាញ,... ។ ខ្មែរច្រើនប្រើជា កិ. “រៀន, រៀនទន្ទេញ, សូត្ររៀន” : មាតាបិតាទំនុកបម្រុងបុត្រឲ្យសិក្សា ។
- សិក្សាការ ឬ--ការ្យ ការសិក្សា ។
- សិក្សាចតុរាង្គ (--ចៈតុរ៉ាង) អង្គ ៤ នៃការសិក្សាគឺ សុ. ចិ. បុ. លិ. (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នេះ) ។
- សិក្សាត្រ័យ ប្រជុំ ៣ នៃខប្រតិបត្តិគឺ សីល, សមាធិ, បញ្ញា (ហៅ ត្រ័យសិក្ខា ក៏បាន; ព. ពុ.) ។
- សិក្សាធិការ (សំ. ឝិក្សា + អធិការ) ការគ្រប់គ្រងឬត្រួតត្រាលើការសិក្សា : ក្រសួងសិក្សាធិការ ។ល។
Headley's Khmer-English Dictionary