Khmer Dictionary: សិក្ខា
Chuon Nath's Khmer-Khmer Dictionary
-
សិក្ខា
( ន.នាមសព្ទ )
[សិក-ខា ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឝិក្សា) ការសិក្សាគឺការរៀន, ការរៀនទន្ទេញ, ការសូត្ររៀន; ការហ្វឹក, ហាត់; ការប្រុងប្រយ័ត្នរក្សាមារយាទឲ្យល្អ; ខំប្រតិបត្តិ ។
- សិក្ខាកាម អ្នកដែលពេញចិត្តកាន់តាមសិក្ខា; អ្នកស្រឡាញ់ការសិក្សា ។
- សិក្ខាបទ (--បត់) ចំណែក, មាត្រារបស់សីលឬរបស់វិន័យ ។
- សិក្ខាសម្មតិ ការសន្មតិសាមណេរីដែលមានអាយុគ្រប់ ១៨ ឆ្នាំឲ្យសិក្សាគរុធម៌ ៨ យ៉ាង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សិក្ខមានា ផង) ។ ត្រ័យ
- សិក្ខា ឬ - ត្រៃ-- ខប្រតិបត្តិ ៣ យ៉ាងគឺសីល, សមាធិ, បញ្ញា : ត្រ័យសិក្ខាជាគោលដើមនៃពុទ្ធសាសនា (ហៅ សិក្សាត្រ័យ ក៏បាន) ។ វិន័យសិក្ខា មាត្រាបញ្ញត្តក្នុងវិន័យ ។ល។
Headley's Khmer-English Dictionary
-
សិក្ខា
( n )
[səkkʰaa]
study, investigation, research, analysis; education, learning; teaching; doctrine; reading