Khmer Dictionary: ពុង
Chuon Nath's Khmer-Khmer Dictionary
-
ពុង
( ប.បរិវារសព្ទ )
( ល. ស.លាវនិងសៀម ( ភាសាលាវនិងសៀម ) )
(ពុង អ. ថ. ភុង “ពោះ”) ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ពោះ ថា :
- មានពោះពុង គឺមានផ្ទៃពោះ (ព. សា. សម្រាប់និយាយដោយលំអុតលំឱន) ។ ប្រើផ្សេងទៅទៀតក៏បាន :
- ខ្សែពុង ខ្សែដែលចងរឹតពោះសត្វ ។
- ចងពុង ចងខ្សែរឹតពោះសត្វ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចោមពុង ផង) ។
Headley's Khmer-English Dictionary
-
ពុង
( n )
[puŋ]
- detail »
abdomen, belly