Khmer Dictionary: បាច
Chuon Nath's Khmer-Khmer Dictionary
-
បាច
( ន.នាមសព្ទ )
លើកជះ, សាច, ប្រាយ : បាចទឹក, បាចអង្ករ, បាចលាជ, បាចផ្កា ។
-
បាចសរ
( ន.នាមសព្ទ )
ឈ្មោះល្បែងលេងទឹកមួយប្រភេទសម្រាប់ពួកក្មេងលេងបាចទឹកមុជទឹកចាប់ញៀចគ្នា គឺក្មេងម្នាក់បាចទឹកទៅរកក្មេងម្នាក់ដោយស្រែកថា បាចសរ ! ហើយមុជគេចក្នុងទឹក, ក្មេងម្នាក់ដែលមិនមុជទឹកនោះប្រុងចាប់ញៀច, បើឃើញងើបត្រង់ជិតខ្លួន ក៏ស្ទុះទៅចាប់ស្លឹកត្រចៀកជាប់ស្រែកថា ញៀច!, បើអ្នកមុជងើបនោះគេចរួចក៏ខានញៀច : លេងបាចសរ, ល្បែងបាចសរ (ល្បែងបាចទឹកសររកគ្នា) ។
-
បាចិត្តិយៈ
( ន.នាមសព្ទ )
[ប៉ាចិត-តិ យ៉ៈ]
( បា.បាលី ( បាលីភាសា ) )
ឈ្មោះអាបត្តិពួកមួយ (ក្នុងអាបត្តិ ៧ កង) ជាទោសសម្រាប់ភិក្ខុ ឬភិក្ខុនីក្នុងព្រះពុទ្ធសាសនា (ព. វិ. ពុ.) ។
-
បាច់
( ន.នាមសព្ទ )
សំណុំអ្វីៗដែលគេចងរួមគ្នាមិនឲ្យរាត់រាយ : អំពៅ ៥ បាច់, ឧស ១ បាច់ ។ កាស ១ បាច់ កាសចំនួន ១០ ត្រណោត, ក្នុង១ត្រណោតមានកាស ១០ តៀន, ក្នុង ១ តៀនមានកាស ៦០ គឺចំនួន ២ សេន (មើលក្នុងពាក្យ ទៀន ២ ឬ តៀន ន. ទៀតផង) ។ ប្រើតែក្នុងសម័យចាយកាស ។
-
បាច់
( និ.និបាតសព្ទ )
និបាតសព្ទមានអត្ថន័យថា ត្រូវតែ, ពុំគួរខាន (ជាវេវ, នៃពាក្យ ចាំបាច់ ២ និ.) ជាពាក្យសម្រាប់និយាយប្រកបជាមួយនឹងពាក្យបដិសេធ កុំ, មិន, ពុំ, ឥត : កុំបាច់អី, កុំបាច់ទៅ, មិនបាច់ទេ, មិនបាច់ហៅគេឲ្យមកទេ; ពុំបាច់ឡើយ, ពុំបាច់ឲ្យទៀតឡើយ; ឥតបាច់ទេ, ឥតបាច់និយាយទៀតទេ ។
Headley's Khmer-English Dictionary
-
បាច
( v )
[baac]
- detail »
to scatter, sprinkle, sow, spread by throwing handfuls; to scoop / bail out
-
បាចិត្តិយៈ
( n )
[paacəttəyeaʔ]
- detail »
kind of punishment for Buddhist monks
-
បាច់
( n. & clf. )
[bac]
- detail »
bunch, bundle (of sugarcane, firewood), sheaf (of corn) eg. ឧសមួយបាច់ one bundle of firewood
-
បាច់
( v )
[bac]
- detail »
to trouble, bother, worry, concern oneself
-
បាច់
( adj )
[bac]
- detail »
to be necessary, worthwhile, to one's advantage (used chiefly with the negative particles such as កុំ, មិន, ពុំ to mean `don't worry, it's of no importance, it's not necessary, it's not worth troubling yourself')
Eg. ពុំបាច់ឡើយ: Never mind.