Khmer Dictionary: សា
Chuon Nath's Khmer-Khmer Dictionary
-
សា
( កិ.កិរិយាសព្ទ )
មូរឡើងវិញ : សាកន្ទេល ។ កើបឡើងវិញ : សាស្រូវ ។ ត្រឡប់វិញ : សាមកវិញ, ដើរសាចុះសាឡើង ។ រើឈឺឡើងវិញ : សាឈឺឡើងវិញ ។ និយាយថ្លែងពីទុក្ខឬថ្លែងពីទុក្ខទោសដែលកន្លងហួសទៅហើយ, មានដំណើរគួរឲ្យរង្កៀសចិត្ត, ដើម្បីអ្នកស្ដាប់ដឹងច្បាស់; និយាយសើរើពីទុក្ខឬទោសរបស់ខ្លួន : និយាយសាទុក្ខ, សាទុក្ខសាទោស (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សារទុក្ខ>សារទុក្ខ ក្នុងពាក្យ សារ ១ ន. ផង) ។ និយាយជាថ្មីទៀតឬនិយាយសើរើថែមទៀត : សានិយាយម្ដងទៀត ។ រើធ្វើជាថ្មីទៀត : សាធ្វើជាថ្មី ។ ន. ដំណើរត្រឡប់ទៅមកឬចុះឡើង; ដង, គ្រា, ត្រឡប់; បក : ដើរមួយសា, មួយសាពីរសា ។
-
សា
( ន.នាមសព្ទ )
ស្រូវឬដំណាំពួកខ្លះ ដែលដុះលូតលាស់តពីគល់ចាស់ឬពីជញ្រ្ជាំងស្រស់ : សាស្រូវ, សាឪឡឹក ។ ប្រើដូចជា គុ. ក៏បាន : ស្រូវសា, ឪឡឹកសា ។ ឈ្មោះជំងឺខ្យល់ពួកមួយ ចាប់សត្វចតុប្បាទមានគោក្របីជាដើម : ជំងឺសា, សាថាប់ ។ ឈ្មោះម្ហូបមួយប្រភេទ ជាគូគ្នានឹងភ្ងា : សាត្រីក្អែក ។ ក្រពះមូត្រសត្វពួកខ្លះ មានសំពោច, ឆ្លកជាដើម : សាសំពោច ។
- បែកសា បែកក្រពះមូត្រ ។ ព. ប្រ. និយាយបែកសា ឬ បែកសាយាមោ និយាយបែកពីនេះហើយពីនោះទៀត ល្ហល្ហាចស្ទើររកទីចប់គ្មាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បែក ផង) ។
- ឈ្លោះបែកសា ឈ្លោះប្រកែកជជែកបូរបាច់ឮខ្លាំងៗដណ្ដើមយកផ្លូវត្រូវតែរៀងខ្លួន ។ បែកការខ្ចរខ្ចាយសាយសុស : ដំណើរនុ៎ះវាបែកសាខូចអស់ទៅហើយ !
Headley's Khmer-English Dictionary
-
សា
( n )
[saa]
kind of Cambodian fish salad
-
សា
( n )
[saa]
(urinary) bladder (esp. of animals such as civets, ducks)
-
សា
( n )
[saa]
tank, self-propelled gun
Reference: សាកុំបា -
សា
( v )
[saa]
to roll something up (e.g. a mat); to pick / gather up (what has been spread out), collect; to turn something over; to bring in something; to expose to the sun
-
សា
( v )
[saa]
to recur (as an illness); to review; to do again, repeat eg. រៀនសាឡើងវិញ to review from the beginning
-
សា
( n )
[saa]
new sprout (from an old root).
-
សា
( v )
[saa]
to sprout anew
-
សា
( n )
[saa]
time, occurrence; edition.
-
សា
( adv )
[saa]
one time, just once eg. អានឲ្យច្រើនសា to read many times
-
សា
[saa]