Khmer Dictionary: ស្លោក
Chuon Nath's Khmer-Khmer Dictionary
-
ស្លោក
( គុ.គុនសព្ទ )
ស្វិតជាំដោយចំហាយក្ដៅ : ស្លឹកឈើស្លោក ។ ស្លោកមុខ (ព. ប្រ.) ឡើងមុខស្ពាន់អែស្រពោនស្រពាប់ : ដៀលស្លោកមុខ, ភ័យស្លោកមុខ ។
-
ស្លោក
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ឝ្លោក; សិលោក) សេចក្ដីសរសើរ, ពាក្យសរសើរ; ពាក្យកាព្យសម្រាប់សូត្រសរសើរគុណ; ឆន្ទ, គាថា ជាភាសាសំស្រ្កឹតឬបាលី; កេរ្តិ៍ឈ្មោះល្អ ។ ខ្មែរច្រើនប្រើសំដៅពាក្យរៀលសម្រាប់ទាយលក្ខណៈមនុស្សជាដើម ដូចជា ជំហរសិង្ហ សម្លឹងខ្លា សំឡេងស្អា ភ្នែកមាន់ព្រៃ (ទាយថា មនុស្សម្នាក់បើប្រកបព្រមដោយលក្ខណៈទាំង ៤ យ៉ាងនេះ ជាអ្នកមានបុណ្យ មានអំណាចចិត្តមុត) ។ មានពាក្យសុភាសិតថា កុំយកពាក្យស្លោកផ្ទឹមនឹងគម្ពីរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សម្លោក និង សិលោក ផង) ។
-
ស្លោក
( ន.នាមសព្ទ )
ថង់សម្រាប់ច្រកបាត្រ : ស្លោកបាត្រ; បាត្ររបស់ខ្ញុំករុណាមានតែស្លោកឥតយោគ ។
Headley's Khmer-English Dictionary
-
ស្លោក
( adj )
[slaok]
- detail »
to be withered, wilted; faded.
-
ស្លោក
( v )
[slaok]
- detail »
to lose face
-
ស្លោក
( n )
[slaok]
- detail »
saying, motto, slogan; (distinguishing) mark; praising, eulogy
-
ស្លោក
( n )
[slaok]
- detail »
bag / sack in which the rice bowl of a monk is carried
-
ស្លោក
( n )
[slaok]
- detail »
greeting, greeting speech; compliment, reputation
-
ស្លោក
( n )
[slaok]
- detail »
couplet / stanza / rhymed sentences used in palmistry to predict the character of an individual