Khmer Dictionary: សម្ភាស
Chuon Nath's Khmer-Khmer Dictionary
-
សម្ភាស
( ន.នាមសព្ទ )
[សំ-ភាស ]
or សម្ភាសន៍
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឬ--សន; សម្ភាឞ ឬ--ឞណ) ការនិយាយបំភ្លឺ, ការនិយាយរកគ្នា, ការរាក់ទាក់រកគ្នា; ពាក្យសសោះអន្ទង; សម្ដីឆ្លើយឆ្លងឬសាសងដោយលំអុត; សល្លាបកថា, សង្កថា ។ សព្វថ្ងៃប្រើសំដៅយកការសុំចួបនឹងជនណាមួយ ដើម្បីសន្ទនាសាកសួរអំពីកិច្ចការ, អំពីយោបល់ឬគោលបំណងជាដើមរបស់ជននោះ : ធ្វើសម្ភាស, ស្ដាប់សម្ភាសន៍ ។
- សម្ភាសបត្រ ឬ--បណ្ណ (សំ-ភាសៈប័ត ឬ--ប័ន) សំបុត្រឆ្លើយតបទៅវិញទៅមកដោយសេចក្ដីរាប់អានគ្នា។
- សម្ភាសសិក្សា (សំ-ភាសៈសិក-សា) ការហាត់និយាយឲ្យត្រូវបែបបទ ។ល។
-
សម្ភាសា
( ន.នាមសព្ទ )
[ស័ម-ភា-- ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សម្ភាឞា) សម្ដីនិយាយរកគ្នា; សម្ដីសួរឆ្លើយ : ធ្វើសម្ភាសារកគ្នា ។ សម្ដីសួរឬឆ្លើយរបស់អ្នកយាមល្បាត, ដូចជាថា អ្នកណាដើរនុ៎ះ ? --ខ្ញុំ ជាដើម : សម្ភាសារបស់អ្នកយាម ។
-
សម្ភាសិត
( ន.នាមសព្ទ )
[ស័ម-ភា-- ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សម្ភាឞិត) ដែលនិយាយគ្នាហើយ; សម្ដីដែលនិយាយគ្នាហើយ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សម្ភាស និង សម្ភាសា ផង) ។
Headley's Khmer-English Dictionary
-
សម្ភាស
( v )
[sɑmpʰieh]
- detail »
to interview.
-
សម្ភាស
( n )
[sɑmpʰieh]
- detail »
interview; speech, conversation
-
សម្ភាសន៍
( n )
[sɑmpʰieh]
- detail »
interview; conversation, dialogue
-
សម្ភាសន៍
( n )
[sɑmpʰieh]
- detail »
friendliness, cordiality
-
សម្ភាសា
( n )
[sampʰiesaa]
- detail »
conversation, talk, dialogue; questions and answers (e.g. between guards, `Who goes there?')
-
សម្ភាសិត
( adj )
[sampʰiesət]
- detail »
to be (already) communicated.
-
សម្ភាសិត
( n )
[sampʰiesət]
- detail »
words that have been communicated