Khmer Dictionary: សម្ភាស
Chuon Nath's Khmer-Khmer Dictionary
-
សម្ភាស
( ន.នាមសព្ទ )
[សំ-ភាស ]
or សម្ភាសន៍
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឬ--សន; សម្ភាឞ ឬ--ឞណ) ការនិយាយបំភ្លឺ, ការនិយាយរកគ្នា, ការរាក់ទាក់រកគ្នា; ពាក្យសសោះអន្ទង; សម្ដីឆ្លើយឆ្លងឬសាសងដោយលំអុត; សល្លាបកថា, សង្កថា ។ សព្វថ្ងៃប្រើសំដៅយកការសុំចួបនឹងជនណាមួយ ដើម្បីសន្ទនាសាកសួរអំពីកិច្ចការ, អំពីយោបល់ឬគោលបំណងជាដើមរបស់ជននោះ : ធ្វើសម្ភាស, ស្ដាប់សម្ភាសន៍ ។
- សម្ភាសបត្រ ឬ--បណ្ណ (សំ-ភាសៈប័ត ឬ--ប័ន) សំបុត្រឆ្លើយតបទៅវិញទៅមកដោយសេចក្ដីរាប់អានគ្នា។
- សម្ភាសសិក្សា (សំ-ភាសៈសិក-សា) ការហាត់និយាយឲ្យត្រូវបែបបទ ។ល។
Headley's Khmer-English Dictionary
-
សម្ភាស
( v )
[sɑmpʰieh]
to interview.
-
សម្ភាស
( n )
[sɑmpʰieh]
interview; speech, conversation
-
សម្ភាសន៍
( n )
[sɑmpʰieh]
interview; conversation, dialogue
-
សម្ភាសន៍
( n )
[sɑmpʰieh]
friendliness, cordiality
-
សម្ភាសា
( n )
[sampʰiesaa]
conversation, talk, dialogue; questions and answers (e.g. between guards, `Who goes there?')
-
សម្ភាសិត
( adj )
[sampʰiesət]
to be (already) communicated.
-
សម្ភាសិត
( n )
[sampʰiesət]
words that have been communicated