Khmer Dictionary: សម្ព័ន្ធ
Chuon Nath's Khmer-Khmer Dictionary
-
សម្ពន្ធ
( ន.នាមសព្ទ )
[សំ-ព័ន]
or សម្ព័ន្ធ
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(សម្ពន្ធ) ការចងភ្ជាប់គ្នា, ការតភ្ជាប់គ្នា; ដំណើរទាក់ទងរកគ្នា : មានសម្ពន្ធនឹងគ្នា មានដំណើរទាក់ទងនឹងគ្នា ។ ព. វ. ចំណងបទ ឬចំណងប្រយោគ គឺការចងបទក្នុងសង្កាត់មួយៗឬក្នុងប្រយោគមួយៗ ឲ្យដឹងថាបទណាចូលទៅរកបទណា, បទណាជាប្រធាន, ណាជាកិរិយា, ណាជាអំពើ ជាដើម; ដូចជា ខ្ញុំ ទៅ ធ្វើ ការ ឯ-សាលាស្រុក, សម្ពន្ធថា : ខ្ញុំ ជាប្រធានរបស់ ទៅ, ទៅ ជាកិរិយារបស់ ខ្ញុំ; ធ្វើ ជាកិរិយាប្រាប់បំណងរបស់ ទៅ (ទៅដើម្បីធ្វើ); ការ ជាអំពើរបស់ ធ្វើ, ឯ-សាលាស្រុក ជាអាយតនិបាតប្រាប់ទី (ដែលត្រូវធ្វើការ) ។ល។ លើកសម្ពន្ធ លើកបទមួយៗ (ក្នុងប្រយោគ) ឲ្យឃើញដំណើរចូលរកគ្នា ។ ខ្មែរប្រើជា កិ. ក៏បាន : កាលណាពិនិត្យសេចក្ដីក្នុងប្រយោគមួយៗ ឲ្យដឹងថាត្រឹមត្រូវឬខុសទេ ត្រូវសម្ពន្ធមើលសិនទើបអាចដឹងបាន ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ (ដែលជា បា. ឬ សំ.) អ. ថ. ស័ម ឬ សំ-ព័ន-ធៈ, ដូចជា សម្ពន្ធជាតិ ជាតិផ្សេងគ្នារួមរស់ជាស្វាមីភរិយា, ស្វាមីភរិយាដែលមានជាតិផ្សេងគ្នា : ប្តីប្រពន្ធសម្ពន្ធជាតិ; ឬអ្នកដែលមានជាតិផ្សេងគ្នាចងគ្នាជាមិត្រ : មិត្រសម្ពន្ធជាតិ ។
- សម្ពន្ធមិត្ត ឬ
- --មិត្រ មិត្រដែលចងសេចក្ដីរាប់អានដោយបានប្តេជ្ញាឬសន្យាគ្នាយ៉ាងមាំមួន ។
- សម្ពន្ធមេត្រី ការរាប់អានគ្នាតាមចំណងប្តេជ្ញា ឬសន្យាដ៏មាំមួន ។
- សម្ពន្ធពង្ស ឬ - --វង្ស វង្សដែលភ្ជាប់ជាញាតិនឹងគ្នាតៗមកមិនដាច់ ឬវង្សដែលជាប់ទងគន្លងជាញាតិនឹងគ្នា ។ល។
Headley's Khmer-English Dictionary
-
No matching entries found!