Khmer Dictionary: សម្ពាធ
Chuon Nath's Khmer-Khmer Dictionary
-
សម្ពាធ
( គុ.គុនសព្ទ )
[សំ-ពាត]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ចង្អៀត; ដែលជ្រៀតបៀត; ដែលញាត់ញៀតថ្តែថ្តុក : ទីសម្ពាធ ទីចង្អៀត ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. សំ-ពាធៈ, ដូចជា សម្ពាធកោដ្ឋ កោដ្ឋ, ជង្រុក, បន្ទប់ចង្អៀត ។
- សម្ពាធគ្រឹះ ផ្ទះចង្អៀត ។
- សម្ពាធចិត្ត ចិត្តចង្អៀតចង្អល់; ចិត្តដែលគិតជ្រៀតបៀតគេ ។
- សម្ពាធដ្ឋាន ទីចង្អៀត; អវយវៈកំបាំង ។
- សម្ពាធបថ ឬ
- --មគ្គ,--មាគ៌ា (--បត់ ឬ--ម័ក,--មារគា) ផ្លូវចង្អៀត ។
- សម្ពាធប្រាប្ត (--ប្រាប) ដែលដល់នូវសេចក្ដីចង្អៀតចិត្ត; អ្នកដែលកំពុងតប់ប្រមល់ចិត្ត ។
- សម្ពាធរច្ឆា ច្រកឬប្រហប់ចង្អៀត ។
- សម្ពាធាវាស (<សម្ពាធ + អាវាស) អាវាស, លំនៅ ចង្អៀត ។ល។
Headley's Khmer-English Dictionary
-
សម្ពាធ
( n )
[sampietʰeaʔ]
pressure
-
សម្ពាធ
( adj )
[sampietʰeaʔ]
to be narrow, tight; crowded
-
សម្ពាធាវាស
( n )
[sɑmpietʰievieh]
crowded dwelling