Khmer Dictionary: សម្បុក
Chuon Nath's Khmer-Khmer Dictionary
-
សម្បុក
( ន.នាមសព្ទ )
or សំបុក
លំនៅរបស់សត្វតិរច្ឆានពួកខ្លះ (ដែលកធ្វើឡើង) សម្រាប់ដាក់ស៊ុត, ដាក់កូនឬសម្រាប់ជ្រកអាស្រ័យ : សម្បុកចាប, សម្បុកកុក, សម្បុកមាន់; សម្បុកកណ្តុរ; សម្បុកនាង ។
- សម្បុកកាត់ សម្បុកដង្កូវនាងដែលវាចោះកាត់ចេញមកជាមេអំបៅហើយ ។
- សម្បុកពោះ (ព. ប្រ.) ទំហំឬសម្រុងថ្នក់ពោះ : សម្បុកពោះទ្រយុក ។
- សម្បុកសម្បត្តិ (ព. ប្រ.) សម្បត្តិដែលទុកក្នុងទីកំបាំង, សម្បត្តិក្នុងផ្ទះ ។
- កូនមួយសម្បុក កូនច្រើនដែលកើតអំពីមេមួយឬអំពីមាតាមួយ ហើយនៅរួមតែក្នុងសម្បុកមួយឬតែក្នុងបន្ទុកមួយ, កូនមួយគ្រក ។
- ពងចាំសម្បុក ពងសត្វដែលរួនមិនញាស់ (ព. ខ្ព. ថា ស៊ុតចាំសម្បុក) ។ល។
-
សម្បុក
( ន.នាមសព្ទ )
ឈ្មោះខែត្រមួយក្នុងកម្ពុជរដ្ឋភាគឦសាន, សព្វថ្ងៃនេះ រួមចូលក្នុងស្រុកសម្បូណ៌នៅក្នុងអាណាខេត្តក្រចេះ ។
Headley's Khmer-English Dictionary
-
No matching entries found!