Khmer Dictionary: សមាន
Chuon Nath's Khmer-Khmer Dictionary
-
សមាន
( គុ.គុនសព្ទ )
[សៈម៉ាន៉ៈ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ស្មើ, ស្មើគ្នា, ប៉ុនគ្នា, ដូច, ដូចគ្នា, ជាមួយគ្នា; ដែលត្រូវគ្នា ។
- សមានគតិ (--គៈតិ) ដំណើរប្រព្រឹត្តស្មើគ្នា; អ្នកដែលមានគតិស្មើគ្នា, ដែលមានសេចក្ដីយល់ខុសត្រូវគ្នា ។
- សមានគុណ គុណស្មើគ្នា; អ្នកដែលមានគុណសម្បត្តិស្មើគ្នា ។
- សមានគោត្ត ឬ - --គោត្រ គោត្រស្មើគ្នា; អ្នកដែលមានគោត្រស្មើគ្នា, ដែលមានសែត្រូវគ្នា (ប្រើជា សមគោត្ត ឬ --គោត្រ ក៏បាន) ។
- សមានចិត្ត ចិត្តស្មោះស្មើ, ចិត្តដែលមានសភាពទោរទន់រកគ្នាដោយសេចក្ដីស្រឡាញ់ : មានសមានចិត្ត, ប្រកបដោយសមានចិត្ត ។
- សមានច្ឆន្ទ (សៈម៉ាន៉ាច់-ឆ័ន-ទៈ ឬ--ឆ័ន) បំណងស្មើគ្នា; អ្នកដែលមានបំណងស្មើគ្នា ។
- សមានជន ជនស្មើភាពគ្នា, ជនស្មើស័ក្ដិ ។
- សមានជាតិ ជាតិស្មើគ្នា, ជាតិត្រូវគ្នា (សមជាតិ) ។
- សមានជាតិក ឬ - --ជាតិកៈ អ្នកដែលមានជាតិស្មើគ្នា (បើស្ត្រីជា សមានជាតិកា)។
- សមាននាម ឈ្មោះត្រូវគ្នា, អ្នកដែលមានឈ្មោះត្រូវគ្នា ។ (ព. វ. សាធារណនាម) ។
- សមានសំវាស ឬ - --សង្វាស (--ស័ង ឬ សង់-វ៉ាស) សង្វាសស្មើគ្នា គឺការនៅរួមគ្នា ។ ព. ពុ. ការធ្វើឧបោសថសង្ឃកម្មរួមគ្នាបាន; ភិក្ខុដែលរួមធ្វើសង្ឃកម្មជាមួយគ្នាបាន (មិនរង្កៀសចិត្តនឹងគ្នា) ។
- សមានានុភាព (សៈម៉ាន៉ា--; បា. < សមាន + អានុភាវ) អានុភាពស្មើគ្នា; អ្នកដែលមានអានុភាពស្មើគ្នា ។
- សមានាសនៈ (សៈម៉ាន៉ាសៈន៉ៈ; បា. < សមាន + អាសន) កន្លែងអង្គុយស្មើគ្នា ។ សមានាសនិក អ្នកដែលមានកន្លែងអង្គុយស្មើគ្នា (បើស្ត្រីជា សមានាសនិកា) ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សម គុ. ផង) ។
Headley's Khmer-English Dictionary
-
សមាន
( adj )
[saʔmaan, saʔmaanaʔ]
to be similar; identical, the same, alike, homogeneous; equal; even; together
-
សមានាចារ្យ
( n )
[saʔmaanaacaa]
fellow-student
-
សមានានុភាព
( n )
[saʔmaanaanuʔpʰiep]
equal power; people who have equal power
-
សមានាសន
( n )
[saʔmaanaasaʔnaʔ]
seating commensurate with one's rank, equal seating
-
សមានាសនិក
( n )
[saʔmaanaasaʔnɨk]
person of equal rank