Khmer Dictionary: សមភាព
Chuon Nath's Khmer-Khmer Dictionary
-
សមភាព
( ន.នាមសព្ទ )
[សៈម៉ៈភាប]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(សមភាវ) ភាពស្មើគ្នា, ដំណើរស្មើមុខគ្នា, មាន ៤ យ៉ាងគឺ ១-កិច្ចសមភាព (កិច-ចៈ--) ភាពស្មើគ្នាដោយកិច្ច គឺដំណើរមានកិច្ចការឬមុខការរបរស្មើគ្នា; ២-អានុភាវសមភាព (--ភាវៈ--) ភាពស្មើគ្នាដោយអានុភាព គឺការមានអំណាចស្មើគ្នា; ៣-សីលសមភាព (សីល៉ៈ--) ភាពស្មើគ្នាដោយសីល គឺដំណើរកាន់សីលឬមានមារយាទល្អស្មើគ្នា; ៤-ទិដ្ឋិសមភាព ភាពស្មើគ្នាដោយទិដ្ឋិ គឺដំណើរមានប្រាជ្ញាយល់ការពិតស្មើគ្នា ។
Headley's Khmer-English Dictionary
-
No matching entries found!
Headley's Khmer-English Dictionary for Subentry
-
សមភាព
[sɑɑ mɔɔ pʰiep]
equality, equity (There are four kinds of equality in Buddhism: 1. កិច្ចសមភាព `equality of function or work' 2. អានុភាវសមភាព `equality in power;' 3. សីលសមភាព `equality in good behavior or conduct;' 4. ទិដ្ឋិសមភាព `equality in intelligence or reasoning power')
-
សមភាពតំរូវ
[sɑɑ mɔɔ pʰiep tɑmrəv]
equation