Khmer Dictionary: សប្បុរិស
Chuon Nath's Khmer-Khmer Dictionary
-
សប្បុរិស
( ន.នាមសព្ទ )
[ស័ប-ប៉ុរ៉ិសៈ ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សត្បុរុឞ) សប្បុរស (ព. ផ្ទ. អសប្បុរិស) ។
- សប្បុរិសកម្ម អំពើ, កិច្ចការ របស់សប្បុរស ។
- សប្បុរិសចរិយា (--ចៈរ៉ិយ៉ា) ការប្រព្រឹត្តរបស់សប្បុរស ។
- សប្បុរិសជាតិ ជាតិរបស់សប្បុរស ។
- សប្បុរិសត្រកូល ត្រកូលអ្នកត្រឹមត្រូវ ។
- សប្បុរិសទាន ទានរបស់សប្បុរស គឺទានដែលគេឲ្យដោយគោរព (មិនឲ្យដោយអាការខ្ជីខ្ជា) ។
- សប្បុរិសធម៌ ធម៌របស់សប្បុរស ។
- សប្បុរិសវាចា ឬ--វាទ សម្ដីរបស់សប្បុរស ។
- សប្បុរិសវាទី អ្នកនិយាយត្រឹមត្រូវ (បើស្ត្រីជា សប្បុរិសវាទិនី) ។ល។
Headley's Khmer-English Dictionary