Khmer Dictionary: សព្វ
Chuon Nath's Khmer-Khmer Dictionary
-
សព្វ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
[សប់]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សវ៌) ទាំងពួង, ទាំងអស់, ទាំងមូល, ទាំងស្រុង, ទាំងគ្រប់; គ្រប់, ទួ, ទួទៅ, រាល់ : ឃើញសព្វ, ចេះសព្វ, ដឹងសព្វ; សព្វកាល, សព្វគ្នា, សព្វដង, សព្វមួយដង, សព្វឋាន, សព្វប្រការ ។ល ។
- សព្វជាតិ រាប់ជាតិ ។ មិនបានការ : មនុស្សសព្វជាតិ មនុស្សមិនបានការ ។ ចោលម្សៀត : អាសព្វជាតិ ! អាចោលម្សៀត ! (ព. ទ្រ. ម.) ។ សព្វសរពើ, សព្វស័រពើ ឬ សព្វសារពើ អ្វីៗទាំងអស់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សារពើ>សារពើ ផង) ។
-
សព្វ
( កិ.កិរិយាសព្ទ )
[សប់]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សវ៌) ពាក្យនេះជា កិ. វិ. ឬ គុ. ដូចពាក្យ សព្វ ១ ដែរ, ប៉ុន្តែខ្មែរប្រើជា កិ. មានន័យថា “ពេញ, គាប់, ស្ម័គ្រស្មោះ, ត្រូវ, ឥតខុស, ឥតទាស់” (ប្រើចំពោះតែ រ. ស. និង ស. ស.) : ទ្រង់សព្វព្រះរាជហឫទ័យ; សព្វព្រះទ័យ ។
-
សព្វ
( គុ.គុនសព្ទ, វិ. ស.None )
[សប់-ពៈ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សវ៌) ទាំងពួង, ទាំងអស់, ទាំងមូល, ទាំងស្រុង, ទាំងគ្រប់; គ្រប់, គ្រប់យ៉ាង; ទួទៅ; រាល់ ។
- សព្វគុណ គុណសម្បត្តិគ្រប់យ៉ាង : ថ្នាំសព្វគុណ ថ្នាំដែលប្រើរម្ងាប់រោគបានច្រើនយ៉ាង ។
- សព្វញ្ញុតញ្ញាណ (សប់-ព័ញ-ញុ-ត័ញ-ញាន) ញាណឬប្រាជ្ញាដែលដឹងសព្វ (ញាណរបស់ព្រះសព្វញ្ញុពុទ្ធ) ។
- សព្វញ្ញុពុទ្ធ ឬ - សព្វញ្ញូ-- (សប់-ព័ញ-ញុ ឬ--ញូ-ពុត) លោកអ្នកត្រាស់ដឹងសព្វ (ព្រះសម្មាសម្ពុទ្ធ); ហៅត្រឹមតែ សព្វញ្ញូ ក៏បាន : ព្រះសព្វញ្ញូ ។
- សព្វន្តរាយ (សប់-ព័ន-តៈរ៉ាយ; បា. < សព្វ + អន្តរាយ) អន្តរាយទាំងពួង ។
- សព្វភ័យ ភ័យទាំងគ្រប់ ។
- សព្វភូត សត្វទាំងពួង, ពួកសត្វទាំងអស់ ។
- សព្វភោគ សម្បត្តិគ្រប់យ៉ាង ។
- សព្វយុត្ត ដែលប្រកបដោយលម្អគ្រប់យ៉ាង : ក្បាច់សព្វយុត្ត ។
- សព្វរុទញ្ញូ (សប់-ពៈរុ-ទ័ញ-ញូ; បា. < សព្វ + រុទ “សូរ, សម្រែក” + ញូ “អ្នកដឹង”) អ្នកដឹងសំឡេងទាំងគ្រប់ គឺអ្នកដែលចេះវិជ្ជាចំណាំសូរសំឡេង គ្រាន់តែឮរំពងសំឡេងមនុស្សក៏អាចដឹងថាមានបុណ្យឬឥតបុណ្យ ... បាន ។
- សព្វរោគ រោគគ្រប់យ៉ាង ។
- សព្វរោគវិនិមុត្ត ឬ - --វិមុត្ត (--គៈ-មុត) ដែលរួចផុតស្រឡះចាករោគគ្រប់យ៉ាង ។
- សព្វលាភ លាភទាំងគ្រប់ ។
- សព្វលោក លោកទាំងមូល, សកលលោក ។
- សព្វវចនៈ ពាក្យទាំងពួង; វចនានុក្រម ។
- សព្វវចនាធិប្បាយ (បា. < សព្វ + វចន + អធិប្បាយ) សៀវភៅអធិប្បាយពាក្យដោយសព្វគ្រប់ (សៀវភៅវចនានុក្រមពិស្ដារ) ។
- សព្វវិទូ សព្វញ្ញូ ។
- សព្វវិនាស វិនាសទាំងអស់, វិនាសទាំងស្រុង។
- សព្វវេទី អ្នកចេះចំណេះគ្រប់យ៉ាង (បើស្ត្រីជា សព្វវេទិនី) ។
- សព្វសន្តិភាព សេចក្ដីស្ងប់ឬសេចក្ដីសុខសាន្តទួទៅ ។
- សព្វសោក សេចក្ដីស្ដាយស្រណោះទាំងគ្រប់ ។ល។
-
សព្វថ្ងៃ
( និ.និបាតសព្ទ )
[សប់ថ្ងៃ]
( បា. ខ.បាលីនិងខ្មែរលាយគ្នា )
រាល់ថ្ងៃ, ប្រើសម្រាប់ប្រាប់ពេលបច្ចុប្បន្ន ឧ. សព្វថ្ងៃនេះគាត់នៅកំពុងសិក្សា ។
-
សព្វនាម
( ន.នាមសព្ទ )
[សប់-ពៈ--]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សវ៌នាមន៑) សព្ទដែលប្រើជាជំនួសឬជាជំនួយនាម, មាន ២ យ៉ាង គឺ បុរិសសព្វនាម, វិសេសនសព្វនាម (ព. វ.) : ព្រះអង្គ, លោក, គេ, គាត់, វា; អ្នក, ឯង; ខ្ញុំ, អញ, យើង,... ជា បុរិសសព្វនាម សម្រាប់ប្រើជាជំនួសនាមនាម : លោកអញ្ជើញទៅណា ? ខ្ញុំទៅផ្ទះ; ... ។ ណា, ឯណា, នេះ, នុះ, នុ៎ះ, នោះ, ឯណេះ, ឯណោះ, ឯណោ៎ះ... ជា វិសេសនសព្វនាម សម្រាប់ប្រើជាជំនួយនាមនាម : ផ្ទះណា ?, ផ្ទះនុ៎ះ;... ។
-
សព្វបើ
( និ.និបាតសព្ទ )
[សប់--]
សូម្បី, គ្រាន់តែ : សព្វបើទឹកផឹក ក៏ឲ្យខ្វះដែរ !
Headley's Khmer-English Dictionary
-
សព្វ
( prenp )
[sɑp, sɑppeaʔ]
- detail »
each, every; all.
-
សព្វ
( n )
[sɑp, sɑppeaʔ]
- detail »
all, everything, everyone.
-
សព្វ
( adj )
[sɑp, sɑppeaʔ]
- detail »
to be full, whole, entire.
-
សព្វ
( adv )
[sɑp, sɑppeaʔ]
- detail »
thoroughly, wholly, all
-
សព្វ
( adj )
[sɑp, sɑppeaʔ]
- detail »
to be correct; to be loyal
-
សព្វ
( v )
[sɑp, sɑppeaʔ]
- detail »
to like; to give pleasure
-
សព្វានុភាព
( n )
[sɑppienuʔpʰiep]
- detail »
omnipotence
-
សព្វាវុធ
( n )
[sɑppievut]
- detail »
weapons of every sort, arms, armaments
-
សព្វាសី
( adj )
[sɑppiesəy]
- detail »
to be omnivorous