Khmer Dictionary: សន្និស័ទ
Chuon Nath's Khmer-Khmer Dictionary
-
សន្និស័ទ
( កិ.កិរិយាសព្ទ )
[សន់-និ-សាត់]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(--សទ; សំនិឞទ៑ ឬ សន្និ--) អង្គុយស៊ប់; អង្គុយនៅស្ងៀម; អង្គុយប្រជុំគ្នា ។ ប្រើជា ន. ក៏បាន “ការអង្គុយនៅស្ងៀម; ដំណើរស្ងាត់ច្រៀប” (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ពួកជនច្រើនក្តាត់ មកសន្និស័ទ នៅក្នុងសាលា នៃវត្តព្រះសង្ឃ ផ្ចង់ចិត្តជ្រះថ្លា តាមដោយសទ្ធា ព្រមគ្នាធ្វើទាន ។
Headley's Khmer-English Dictionary
-
សន្និស័ទ
( v )
[sɑnniʔsat]
to sit silently; to attend (a meeting).
-
សន្និស័ទ
( n )
[sɑnniʔsat]
sitting quietly