Khmer Dictionary: សន្ធឹក
Chuon Nath's Khmer-Khmer Dictionary
-
សន្ធឹក
( ន.នាមសព្ទ )
សូរលាន់ឮខ្លាំង; សូរសព្ទដែលលាន់ឮរំពងគួរឲ្យស្ញើប : សន្ធឹកខ្យល់ព្យុះ, សន្ធឹករលកសមុទ្រ ។ គុ. ឬ កិ. វិ. ដែលច្រើនហួសប្រមាណ, ច្រើនក្រៃ : បានអីវ៉ាន់សន្ធឹក; មនុស្សមកសន្ធឹកណាស់, ត្រូវគេស្ដីឲ្យសន្ធឹក ។
- ពេញសន្ធឹក ពេញកម្លាំង, ពេញអំណាច ។
- សន្ធឹកសន្ធាប់ សន្ធាប់ឮសូរខ្លាំងឬសូរឮខ្លាំងដូចគេស្រែកសន្ធាប់ ។ ហ៊ឹកហ៊ាក់ខ្លាំង, ដែលរុងរឿងខ្លាំង : គេធ្វើបុណ្យសន្ធឹកសន្ធាប់ណាស់ (ព. ប្រ.) ។
-
សន្ធឹកផ្គរគ្រាំ
( ន.នាមសព្ទ )
ឈ្មោះបទភ្លេងបុរាណខ្មែរមួយមេអ្នកច្រៀងផ្តើមទំនុកថា សន្ធឹកផ្គរគ្រាំ... ទាញដៃមកផ្តាំ... នៅរោងរទេះ... ។
-
សន្ធឹកសន្ធៃ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលព្រួយចិត្តខ្លាំង ដេកកើតទុក្ខក្រៀមក្រំ ពោះបាក់សន្ធៃ : កើតទុក្ខសន្ធឹកសន្ធៃ ។
Headley's Khmer-English Dictionary
-
សន្ធឹក
( adj )
[sɑntʰɨk]
- detail »
to be noisy, loud, boisterous, reverberating; thunderous (e.g. of crashing surf, thunder).
-
សន្ធឹក
( n )
[sɑntʰɨk]
- detail »
frightening noise
-
សន្ធឹក
( adj )
[sɑntʰɨk]
- detail »
to be abundant, numerous; strong, powerful, large