Khmer Dictionary: សណ្ដាប
Chuon Nath's Khmer-Khmer Dictionary
-
សណ្ដាប
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(សន្ដាប “ក្ដៅខ្លាំង; កម្តៅខ្លាំង”) ដែលខំប្រឹងពេញកម្លាំងឬពេញទំហឹងបែកញើសដាប : ខំដើរសណ្ដាប; រត់សណ្ដាប; ធ្វើការនឿយសណ្ដាប ។
-
សណ្ដាប់
( កិ.កិរិយាសព្ទ )
( រ. ស.រាជសព្ធ )
ស្ដាប់ (ស្ដេចស្ដាប់) :
- ទ្រង់ព្រះសណ្ដាប់ គឺទ្រង់ស្ដាប់ ។
-
សណ្ដាប់
( ន.នាមសព្ទ )
ទម្លាប់ដែលកើតមានដោយបានស្ដាប់ឮតៗមក; ទំនៀម; បែប, បែបបទ : ធ្វើតាមសណា្តប់បុរាណពីព្រេងនាយ, សណ្ដាប់មាតាបិតា; សណ្ដាប់ស្រុក, សណ្ដាប់ប្រទេស ។
-
សណ្ដាប់ធ្នាប់
( ន.នាមសព្ទ )
ចារិត, ឫកចារិត, បែបបទ : មានសណ្ដាប់ធ្នាប់ល្អ ។ របប, របៀបរបប : មនុស្សឥតសណ្ដាប់ធ្នាប់;
- ទុកដាក់របស់មានសណ្ដាប់ធ្នាប់ គឺទុកដាក់តាមរបៀប ។
Headley's Khmer-English Dictionary
-
សណ្ដាប
( adv )
[sɑndaap]
- detail »
with all one's strength, very hard (physically)
-
សណ្ដាប់
( n )
[sɑndap]
- detail »
manner, method, order, system; custom, practice, habit
-
សណ្ដាប់
( v )
[sɑndap]
- detail »
to listen