Khmer Dictionary: សន្ដាន
Chuon Nath's Khmer-Khmer Dictionary
-
សន្ដាន
( ន.នាមសព្ទ )
[សន់-ដាន ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
វង្ស, ពង្ស, ពូជ, ពូជពង្ស; តំណវង្ស ។ ចិត្ត, អធ្យាស្រ័យ ។ សន្ដានព្រៀងលាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ព្រៀងលាន) ។
- សន្ដានសន្ធិ (សន់-តាន៉ៈសន់-ធិ) តំណវង្សតៗមក, ក្រសែវង្ស, សន្តតិវង្ស ។
- ញាតិសន្ដាន ញាតិវង្ស, តំណវង្សញាតិ ។ សាច់សន្ដាន សាច់ញាតិ ។
- មានសន្ដានខុសគ្នា មានចិត្តឬអធ្យាស្រ័យខុសគ្នា; និយាយថា មានសន្ដានចិត្តខុសគ្នា ក៏បាន ។
Headley's Khmer-English Dictionary
-
No matching entries found!
Headley's Khmer-English Dictionary for Subentry
-
សន្ដានសន្ធិ
[sɑndaan sɑntʰiʔ]
dynasty, lineage; descendents