Khmer Dictionary: សទ្ធា
Chuon Nath's Khmer-Khmer Dictionary
-
សទ្ធា
( ន.នាមសព្ទ )
[ស័ត-ធា ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឝ្រទ្ធា) ជំនឿ ។ សេចក្ដីជឿបុណ្យ, ជឿបាប, ជឿកម្ម, ជឿផល : មានសទ្ធាមុតមាំ; ឲ្យទានដោយសទ្ធា ។
- សទ្ធាចរិត អ្នកដែលមានចរិតជឿងាយ, អ្នកដែលឆាប់ជឿងាយៗ ។
- សទ្ធាចរិយា ដំណើរប្រព្រឹត្តដោយការជឿឬនៅក្នុងការជឿស្ដាប់ ។
- សទ្ធាចិត្ត ចិត្តដែលប្រកបដោយសទ្ធា ។
- សទ្ធាចេតសិក សទ្ធាដែលរាប់ជាចេតសិកមួយ ក្នុងពួកចេតសិក ៥២ (ព. អ.) ។
- សទ្ធាទេយ្យ របស់ដែលគេឲ្យដោយសទ្ធា, ចតុប្បច្ច័យដែលទាយកប្រគេនបព្វជិតដោយសទ្ធា (ព. វិ. ពុ.) ។
- សទ្ធាធន (--ធន់) ទ្រព្យគឺសទ្ធា, សទ្ធាដែលទុកថាជាទ្រព្យរបស់មនុស្ស ។
- សទ្ធាធិក (បា. <សទ្ធា + អធិក “ក្រៃលែង, លើសលុប”) អ្នកដែលអធិកដោយសទ្ធា គឺពោធិសត្វដែលបំពេញបារមីដោយសទ្ធាដ៏លើសលុប ។
- សទ្ធាធិមុត្ត (បា. < សទ្ធា + អធិមុត្ត “ដែលបង្អោនទៅ, ដែលចុះចិត្តស៊ប់”) អ្នកដែលចុះចិត្តស៊ប់ក្នុងសទ្ធា, អ្នកដែលជឿស៊ប់ ។
- សទ្ធាបព្វជិត អ្នកបួសដោយសទ្ធា ។
- សទ្ធាសម្បន្ន (--ស័ម-ប័ន) អ្នកដែលបរិបូណ៌ដោយសទ្ធា; បើស្ត្រីជា
- សទ្ធាសម្បន្នា (--ស័ម-បុ័ន-ន៉ា) ។
- សទ្ធាសម្បយុត្ត (--ស័មប៉ៈយុត) ចិត្តដែលប្រកបដោយសទ្ធា; បុគ្គលអ្នកប្រកបដោយសទ្ធា ។
- សទ្ធិន្រ្ទិយ (ស័ត-ធិន-ទ្រី; បា. < សទ្ធា + ឥន្រ្ទិយ) ឥន្រ្ទិយគឺសទ្ធា (សទ្ធាដែលរាប់ថាជាធំមួយរបស់សត្វលោក) ។ល។
Headley's Khmer-English Dictionary