Khmer Dictionary: សតិ
Chuon Nath's Khmer-Khmer Dictionary
-
សតិ
( ន.នាមសព្ទ )
[សៈតិ ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ស្ម្ឫតិ) ស្មារតី គឺសេចក្ដីនឹកឃើញ, ការរឭកបាន, ការរឭកឃើញមិនភ្លេច, ការចាំបាន, ការប្រុងប្រយ័ត្នមិនឲ្យភ្លេច; ដំណើរស្វាងរុងរឿងគំនិត : មានសតិ, ភ្លាត់សតិ, ដាស់សតិ ។
- សតិចេតសិក សតិដែលរាប់ជាចេតសិកមួយក្នុងចេតសិក ៥២ (ព. អ.) ។
- សតិជាគរិយៈ (--គៈ--) ដំណើរភ្ញាក់ស្មារតី ។
- សតិជាគរិយានុយោគ (បា. < សតិ + ជាគិរិយ “ការភ្ញាក់” + អនុយោគ “ការប្រកបរឿយៗ, ការប្រុងជាដរាប”) ការប្រុងប្រយ័ត្នឲ្យភ្ញាក់រឭកនឹកឃើញជានិច្ច ។
- សតិបដ្ឋាន (--បុ័ត-ឋាន) ការតាំងសតិ; ឈ្មោះធម៌សម្រាប់តាំងស្មារតីនឹក, មាន ៤ យ៉ាងគឺ ការតាំងស្មារតីនឹកដល់កាយ, ដល់វេទនា, ដល់ចិត្ត, ដល់ធម៌ ... ឲ្យឃើញច្បាស់តាមពិត (ព. ពុ.) ។
- សតិមន្ត (--ម៉ន់) មានស្មារតី, អ្នកមិនភ្លេចស្មារតី (បើស្ត្រីជា សតិមន្តី ឬ សតិមតី) ។
- សតិវិន័យ ការណែនាំពន្យល់ ឲ្យស្គាល់ខុសត្រូវតាមលក្ខណៈច្បាប់ ។
- សតិវិប្បវាស (--វិប-ប៉ៈវ៉ាស) ការភ្លាត់ឃ្លាតចាកស្មារតី ។
- សតិសម្បជញ្ញៈ (សៈតិ-ស័ម-ប៉ៈជ័យ-ញៈ) ស្មារតីនិងសេចក្ដីដឹងខ្លួន : មានសតិសម្បជញ្ញៈ ។
- សតិសម្មោសា (--ស័ម-ម៉ោ--) សេចក្ដីវង្វេងស្មារតី ។
- សតិអវិប្បវាស ឬ - សត្យាវិប្បវាស (--វិប-ប៉ៈវ៉ាស) ការមិនភ្លាត់ឃ្លាតចាកស្មារតី ។ល។
Headley's Khmer-English Dictionary
-
សតិ
( n )
[saʔteʔ]
consciousness; conscience; mind, spirit; reason; memory, remembrance, recognition
-
សតិម
( n )
[saʔteʔmaʔ]
the completion of 100, (the) 100th