Khmer Dictionary: វេរ
Chuon Nath's Khmer-Khmer Dictionary
-
វេរ
( កិ.កិរិយាសព្ទ )
ប្រគល់ឬប្រគេនអ្វីៗ ឲ្យដោយបញ្ចេញវាចាថា តាមគ្នា (ព. ពុ.) : វេរភត្ត, វេរកុដិ, វេរសាលាប្រគេនជំនុំសង្ឃ ។ វេរចង្ហាន់សង្ឃ ឈ្មោះរបៀបមង្គលការមួយយ៉ាង ធ្វើដោយពិធីវេរភត្ត និងគ្រឿងបរិក្ខារប្រគេនភិក្ខុសង្ឃ : រៀបមង្គលការវេរចង្ហាន់សង្ឃ ។
-
វេរ
( កិ.កិរិយាសព្ទ )
ងាកបែរទ្រេតឬបញ្ឆៀង, ងាកបែររេ : សសរវេរ, ដើមឫស្សីត្រូវខ្យល់ខ្លាំង វេរមកលើផ្លូវ, ទូកវេរ ។
- វៀចវេរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វៀច) ។
-
វេរ
( ន.នាមសព្ទ )
ដំណើរយកវេនគ្នា, ដំណើរធ្វើការឲ្យគ្នាទៅវិញទៅមកម្តងម្នាក់ : យកវេរ, ជំពាក់វេរគេ, សងវេរគេ (និយាយតាមទម្លាប់ដោយស្រុក, អ្នកស្រុកខ្លះនិយាយថា យកដៃ, ជំពាក់ដៃគេ, សងដៃគេ) ។
-
វេរប្បដិវេរ
( ន.នាមសព្ទ )
[វេ-រុ័ប-ប៉ៈ-ដិ-វេ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(វៃរ + ប្រតិ + វៃរ) ដំណើរចងពៀរតបពៀរ, ការចងពៀរម្តងម្នាក់ គឺការដែលអ្នកមួយចងពៀរទៅរកហើយ អ្នកមួយត្រឡប់ចងពៀរមករកវិញ : វេរប្បដិវេរជាអំពើនាំឲ្យបានសេចក្ដីទុក្ខវិនាសម្តងម្នាក់ មួយមុនមួយក្រោយ... ។
-
វេរភាព
( ន.នាមសព្ទ )
[--រៈភាប]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(វេរភាវ; វៃរតា ឬ វៃរ + ភាវ) ភាវៈនៃពៀរ; ភាពរបស់បុគ្គលជាសត្រូវនឹងគ្នា ។
-
វេរមណី
( ន.នាមសព្ទ )
[--រៈមៈនី]
( បា.បាលី ( បាលីភាសា ) )
គំនិតដែលតាំងផ្គងនឹងវៀរ; ការវៀរ, ការតម; ការវៀរចាកទុច្ចរិត ។
-
វេរម្ភវាត
( ន.នាមសព្ទ )
[--រ័ម-ភៈ--]
( បា.បាលី ( បាលីភាសា ) )
ខ្យល់វល់គឺខ្យល់ដែលបក់ពីទិសផ្សេងៗប្រសព្វគ្នា; ខ្យល់កំបុតត្បូង ។
-
វេរវេគ
( ន.នាមសព្ទ )
[--រៈវេក ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(វៃរ--) កម្លាំងពៀរ; កម្លាំងឬសន្ទុះរបស់សត្រូវ ។
-
វេរា
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(វេរ; វៃរ) ពៀរ : មានវេរានឹងគ្នា; សូមស្មារលា កុំឲ្យមានវេរាតទៅមុខទៀត សុំឲ្យចប់អស់ត្រឹមប៉ុណ្ណឹងទៅចុះ !
-
វេរិ --
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វេរី) ។
Headley's Khmer-English Dictionary
-
វេរ
( v )
[vei]
- detail »
to incline, lean, veer, deviate from.
-
វេរ
( adj )
[vei]
- detail »
to be bent, lopsided
-
វេរ
( v )
[vei]
- detail »
to give a gift to a monk, bestow, confer
Eg. ... រួចវេរភត្តាហារ ប្រគេនព្រះសង្ឃ: then they give food to the monks. -
វេរ
( n )
[vei]
- detail »
helping each other in some job, taking turns to help one another (esp. with harvesting); turn, tour (e.g. of duty)
-
វេរប្បដិវេរ
( n )
[veirappaʔdeʔvei]
- detail »
reciprocal hostility
-
វេរមណី
( n )
[veireaʔmeaʔnii]
- detail »
abstaining from, abstinence, avoidance
-
វេរម្ភវាត
( n )
[veiroampʰeaʔviet]
- detail »
hurricane
-
វេរវេគ
( n )
[veireaʔveik]
- detail »
degree of hostility, strength of enmity
-
វេរា
( n )
[veirie]
- detail »
hatred, hostility, enmity; revenge; predestined misfortune (caused by past actions)
-
វេរិ
- detail »
See: វេរី