Khmer Dictionary: មគធៈ
Chuon Nath's Khmer-Khmer Dictionary
-
មគធៈ
( ន.នាមសព្ទ )
[មៈគៈធៈ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(មគធ) ឈ្មោះដែនធំមួយក្នុងប្រទេសឥណ្ឌា ពីក្នុងពុទ្ធកាល, មានក្រុងរាជគ្រឹះជារាជធានី លុះបន្ទាប់មក មានក្រុងបាដលិបុត្រ ជារាជធានី; ក្នុងសម័យសព្វថ្ងៃនេះ សំដៅត្រង់ប្រទេសឥណ្ឌាដែលហៅថា ប៊ិហារ (ពិហារ) ជាដែន មគធៈ ក្នុងសម័យបុរាណ ។ ជាតិមនុស្សអ្នកដែននោះក៏ហៅថា មគធៈ ដែរ : អ្នកមគធៈ, ពួកមគធៈ, ជាតិមគធៈ; ឬ ហៅថា មាគធៈ, មាគធិក ក៏បាន; បើស្ត្រីជា មាគធិកា ។ ភាសារបស់ពួកជនជាតិនោះហៅថា មគធពាក្យ, មគធភាសា ឬ មាគធិកា, មាគធី, មាគធីភាសា “សម្ដីអ្នកមគធៈ” (មើលក្នុងពាក្យ ប្រាក្រឹត ផង) ។
Headley's Khmer-English Dictionary
-
មគធៈ
( n )
[meaʔkeaʔtʰeaʔ]
- detail »
Magadha (one of the four major kingdoms in ancient India during the time of the Buddha); the language of the Magadha region, the Pali language