Khmer Dictionary: សកាយនិរុត្តិ
Chuon Nath's Khmer-Khmer Dictionary
-
សកាយនិរុត្តិ
( ន.នាមសព្ទ )
[សៈកាយ៉ៈ និរុត-តិ ឬ--និរុត]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(--និរុក្តិ) និរុត្តិរបស់ខ្លួន, និរុត្តិរៀងខ្លួន គឺភាសាសម្ដីរបស់មនុស្សរាល់ជាតិក្នុងសកលលោក ដែលមានសូរសព្ទផ្សេងគ្នា ថាអ្វី ហៅអ្វីផ្សេងៗពីគ្នា; ទោះបីសម្ដីនោះជាសំស្រ្តឹតឬជាបាលីដែលមានអត្ថន័យត្រូវគ្នាតែមួយ ក៏អានឮសូរសព្ទផ្សេងគ្នាខ្លះៗដែរ, ដូចជាបាលីថា បញ្ច “ប្រាំ” នេះ ជនជាតិខ្លះអានថា បុ័ញ-ចៈ, ខ្លះថា បុ័ន-ចៈ, ខ្លះថា បុ័ញ-ចឺៈ, ខ្លះថា ប៉េញ-សៈ, ខ្លះថា ប៉ោញ-ចៀៈ, ខ្លះថា ប៉ោងចៀៈ, យ៉ាងនេះហៅថា សកាយនិរុត្តិ ឬ សកនិរុត្តិ ក៏បាន ព្រោះអានតាមដំណើរអណ្តាតដែលរលាស់ថាកើតរៀងរាល់ខ្លួននៃជនជាតិនីមួយៗក្នុងសកលលោក ។ ក្នុងវិនយបិដកខុទ្ទកវត្ថុក្ខន្ធក មានចែងថា ព្រះសក្យមុនីសម្ពុទ្ធទ្រង់អនុញ្ញាតថា ឲ្យភិក្ខុទាំងឡាយអានបាលីពុទ្ធវចនៈតាមសកាយនិរុត្តិចុះ (ព្រោះព្រះអង្គជ្រាបច្បាស់ថា នឹងបង្គាប់ឬដាក់កម្រិតឬក៏បង្ខំពួកភិក្ខុ ដែលមានជាតិផ្សេងៗគ្នារាល់ប្រទេសឲ្យអានបាលីពុទ្ធវចនៈថាឲ្យមានសំឡេង ត្រូវគ្នាតែបែបមួយពុំកើតឡើយ ដ្បិតមានការកម្រើកអណ្តាតរលាស់ថាចេញវចីភេទឮផ្សេងគ្នា តាមធម្មតារបស់មនុស្សរាល់ជាតិក្នុងលោកទាំងមូល) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) និរុត្តិ>និរុត្តិ ទៀតផង ។
Headley's Khmer-English Dictionary