Khmer Dictionary: វ៉ាន់ស៊ុយ
Chuon Nath's Khmer-Khmer Dictionary
-
វ៉ាន់ស៊ុយ
( ន.នាមសព្ទ )
( ចិ.ចិន (ភាសាចិន) )
(អ្វានស៊ុយ ឬ អួនស៊ុយ) ឈ្មោះដំណាំតិណជាតិ មានក្លិនក្រអូបឆួល ប្រើជាគ្រឿងផ្សំជាជំនួយម្ហូបមុខខ្លះ ឬបបរគ្រឿងឲ្យមានរសឆ្ងាញ់, មាន ២ ប្រភេទគឺ មួយប្រភេទស្លឹកល្អិតទន់ស្រួយ, មួយប្រភេទទៀតស្លឹកធំទ្រវែងសាច់ស្វិតបន្តិច (ទាំង២ប្រភេទនេះដើមកំណើតមកពីប្រទេសចិន) : ហាន់វ៉ាន់ស៊ុយជ្រក់ត្រីស្ងោរ ។
Headley's Khmer-English Dictionary
-
វ៉ាន់ស៊ុយ
( n )
[van suy]
coriander / cilantro (Coriandrum sativum; kind of herb used to decorate and flavor many Cambodian foods)