Khmer Dictionary: អាកាស
Chuon Nath's Khmer-Khmer Dictionary
-
អាកាស
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(អាកាឝ) ប្រទេសវាលល្ហល្ហេវធ្លុងត្លេវ, ទីវាលធេងទទេ, ចន្លោះធេងទទេ; លំហមេឃ; ទីឱកាសដែលមានផ្លូវខ្យល់; ចន្លោះដែលមានខ្យល់ចេញចូលបាន : សត្វហើរនាអាកាស, កណ្តាលអាកាស ។ លំហមានខ្យល់, ផ្លូវខ្យល់ : ទីនេះមានអាកាសល្អ, យកខ្យល់អាកាស, ហាលអាកាស ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អាកាសៈ, ដូចជា អាកាសកក្សា (--ក័ក-ក្សា) កណ្តាប់មេឃ ។
- អាកាសកសិណ (--កៈ--) កសិណដែលមានអាកាសជាអារម្មណ៍ឬដែលយកអាកាសជាអារម្មណ៍ ។
- អាកាសគង្គា គង្គានាអាកាសគឺធារទឹកឬធ្នារទឹកឯអាកាស (ទឹកក្នុងអាកាស) ។
- អាកាសគាមិន ឬ
- --គាមី អ្នកដែលទៅតាមអាកាសបាន គឺពួកសត្វដែលហើរបាន (ប្រើដោយសន្មតតាមសម័យនិយម, អ្នកជិះយន្តហោះ ក៏គួរហៅដូច្នេះបានដែរ; ប្រើស្ត្រីជា អាកាសគាមិនី ។ វេវ. អាកាសយានិក; --យានិកា) ។
- អាកាសចរណ៍ ការត្រាច់តាមអាកាស; ការធ្វើដំណើរតាមអាកាសដោយយន្តហោះ ។
- អាកាសជននិន ឬ - --ជននី (--ជៈ នៈ--) ចន្លោះដែលខ្យល់ចេញចូលបាន, ចន្លោះសម្រាប់បញ្ចេញបញ្ចូលខ្យល់; ទ្វារ; បង្អួច ។
- អាកាសដ្ឋកទេវតា (--ស័ត-ឋៈកៈ--) ទេវតាដែលស្ថិតឬអាស្រ័យនៅនាអាកាស ។
- អាកាសទីប ឬ
- --ប្រទីប ប្រទីបឬគោមដែលអុជដាក់កណ្តាលវាលឬគោមដែលចងព្យួរនឹងដងខ្ពស់ក្នុងទីវាល ។
- អាកាសទេស ឬ-
- -ប្រទេស ទីវាល; ទីទំនេរ ។
- អាកាសធាតុ ធាតុអាកាស (រាប់បញ្ចូលក្នុងពួកធាតុ ៥ យ៉ាងគឺ ដី, ទឹក, ភ្លើង, ខ្យល់, អាកាស) ។
- អាកាសធាតុសាស្ត្រ វិទ្យាសាស្រ្តសម្រាប់សិក្សាពិនិត្យរិះរកខាងអាកាសធាតុ ។
- អាកាសនិន្នាទ ឬ
- --សព្ទ សូរគឹកកងឯអាកាសឬសូរសព្ទឯអាកាស (សូរផ្គរឬរន្ទះ) ។
- អាកាសបថ (--បត់) ឬ មាគ៌ា ផ្លូវអាកាស ។
- អាកាសបថិក (--ប៉ៈ--) ព្រះអាទិត្យ ។
- អាកាសពទ្ធលក្ស ឬ - --ល័ក្ស (--ព័ត-ធៈល័ក) ការសម្លឹងស្ទង់មើលទៅទីឆ្ងាយ, ការស្ទង់ចម្ងាយ ។
- អាកាសយាត្រា ការទៅដោយអាកាសយាន (ព. ស. ស.) ។
- អាកាសយាន យានដែលទៅតាមអាកាសបាន, យន្តហោះ (ព. ស. ស.) អាកាសយានចរណ៍ (--នៈ-ច) ការតា្រច់ទៅដោយអាកាសយាន, ការធ្វើដំណើរតាមអាកាសដោយយន្តហោះ ។
- អាកាសយានដ្ឋាន (--នុ័ត-ឋាន) ឋាននៃអាកាសយាន, ចំណតអាកាសយាន, ទីសម្រាប់យន្តហោះចុះចតនិងចេញដំណើរទៅ ។
- អាកាសយានវិជ្ជា ឬ
- --វិទ្យា វិជ្ជាផ្នែកខាងធ្វើអាកាសយាននិងផ្នែកខាងត្រាច់ទៅឰដ៏អាកាស ។
- អាកាសយានិក អ្នកទៅមកដោយអាកាសយាន, អ្នកជិះយន្តហោះ; អ្នកបើកបរយន្តហោះ; បើស្ត្រីជា អាកាសយានិកា (ព. ស. ស.) ។
- អាកាសវេហាស៍ (--ហ៊ា) កណ្តាលអាកាស (ព. ទេ. ឬ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វេហា ឬ វេហាស៍ ផង ។
- អាកាសស័យន៍ ឬ
- --សយនៈ, --សយនា (--សៈយ៉ៈ ន៉ៈ ឬ សៈយ៉ៈន៉ា) ការដេកហាលឬសំដិលខ្លួនកណ្តាលវាល, ការដេកហាលអាកាស ។
- អាកាសានញ្ចាយតន ឬ - --យតនៈ (--នុ័ញ-ចាយ៉ៈតៈន៉ៈ) ការផ្គងអារម្មណ៍សំដៅឆ្ពោះត្រង់ទៅរកអាកាសរំពឹងរឿយៗថា “អាកាសឥតមានទីបំផុតៗ...” (ព. ពុ. ជាឈ្មោះនៃអរូបជ្ឈានទី ១ ក្នុងអរូបជ្ឈាន ៤) ។ល។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រើជា អាកាសេ “នាអាកាស, ក្នុងអាកាស” ឬ អកាសោ, អាកាសា “អាកាស” ក៏បាន) ។
-
អាកាស--
or អាកាសា--, អាកាសេ, អកាសោ
(មើលក្នុងពាក្យ អាកាស) ។
Headley's Khmer-English Dictionary
-
អាកាស
( n )
[ʔaakaah]
- detail »
air, atmosphere; open air, open space, outer space; sky; fresh air, breeze
-
អាកាសានញ្ចាយតន
( n )
[ʔaakaasaanaɲcaayaʔtaʔnaʔ]
- detail »
meditation on the limitlessness of the sky