Khmer Dictionary: វិសគ៌ៈ
Chuon Nath's Khmer-Khmer Dictionary
-
វិសគ៌ៈ
( ន.នាមសព្ទ )
[--ស័រ-គៈ ]
or វិសជ៌នីយ
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ធៀបនឹង សំ. ជា វិសគ្គ, វិសជ្ជនីយ) ឈ្មោះវណ្ណយុត្តមួយប្រភេទ (ះ) នេះ (ហៅ រះមុខ ក៏បាន); ខាងអក្សរទេវនាគរី (សម្រាប់សំស្រ្កឹត) ប្រើជាចំណុចមួយគូលើក្រោម ដូចយុគលពិន្ទុ (:), មានសូរសំឡេងស្រដៀងនឹងខ្យល់អក្សរ ស ដែលជាតួប្រកប ប៉ុន្តែមិនចេញសូរសម្ផស្សតាមប្រទល់ធ្មេញដូចតួ ស ទេ, ដូចជា កន្លះ, ពោះ សូរខុសគ្នានឹង កន្លាស់, ពស់ ។ ពាក្យសំស្រ្កឹតដែលមានតួ ហ នៅខាងចុង បើផ្លាស់ ហ ជា វិសគ៌ៈ (ះ) ហើយមិនត្រូវប្រើតួ ហ ថែមទៀតទេ, ដូចជា គ្ឫហ, ចន្រ្ទគ្រាហ, សំគ្រហ, អនុគ្រហ ទៅជា គ្ឫះ ឬ គ្រឹះ, ចន្រ្ទគ្រាះ, សង្រ្គោះ, អនុគ្រោះ; កុំប្រើជា គ្រឹះហ៍, ចន្រ្ទគ្រាះហ៍, សង្រ្គោះហ៍, អនុគ្រោះហ៍ ដូច្នេះឡើយ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រះមុខ និង វណ្ណយុត្ត ផង) ។
Headley's Khmer-English Dictionary
-
វិសគ៌ៈ
[viʔsaakeaʔ]
See: វិសជ៌នីយ