Khmer Dictionary: វិទ្យុ
Chuon Nath's Khmer-Khmer Dictionary
-
វិទ្យុ
[វិត-ទ្យុ ]
ក្លាយមកពីពាក្យ វិទ្យុត ។ ពាក្យ វិទ្យុ នេះ ខ្មែរបង្កើតតម្រូវនឹងពាក្យបារាំងថា Radio ។ ដូច្នេះពាក្យ វិទ្យុ ទៅជាបុព្វបទប្រាប់សេចក្ដីនៃការបញ្ចេញរស្មីឬកាំរស្មីអ៊ិក្ស ( X ), សម្រាប់ប្រើក្នុងពាក្យ ដែលទាក់ទងនឹងរលកអាកាសជាដើម និងសម្រាប់ប្រើជាអាទិសង្កេតនៃពាក្យថា វិទ្យុទូរទស្សន៍, វិទ្យុទូរលេខ, វិទ្យុទូរសព្ទ, វិទ្យុផ្សាយសំឡេង ។ល។ គឺហៅកាត់ខ្លីយកតែពាក្យខាងដើមថា វិទ្យុៗ តែប៉ុណ្ណេះក៏បាន ។ ពាក្យនេះសម្រាប់ប្រើផ្សំជាមួយនឹងសព្ទដទៃតាមសមគួរដល់ការប្រកប ដូចជា :
- វិទ្យុគមនាគមន៍ (--គៈ-មៈនាគំ) ការបញ្ចូលសំឡេងជាដើមទៅតាមរលកអាកាសឬតាមវិទ្យុ, (បារ. Radiocommunication) ។
- វិទ្យុឃោសនា ការឃោសនាតាមវិទ្យុ, ការប្រកាសផ្សាយដំណឹងតាមប៉ុស្តិ៍វិទ្យុផ្សាយសំឡេង ។
- វិទ្យុឆាយាកម្ម ការបញ្ចាំងឆ្លុះស្រមោលដោយវិទ្យុ, ការថតមើលរូបដោយកាំរស្មីអ៊ិក្ស (បារ. Radiographie) ។
- វិទ្យុជាតិ វិទ្យុរបស់ជាតិ, ប៉ុស្តិ៍វិទ្យុផ្សាយសំឡេងសម្រាប់ជាតិ ។
- វិទ្យុទទួលសំឡេង ប៉ុស្តិ៍វិទ្យុឬប្រដាប់សម្រាប់ទទួលសំឡេងនៃវិទ្យុគមនាគមន៍ឬ ពីមន្ទីរវិទ្យុផ្សាយសំឡេង (បារ. Radiorécepteur) ។
- វិទ្យុទូរទស្សន៍ វិទ្យុនិងទូរទស្សន៍ គឺប្រដាប់ដែលអាចបញ្ជូនឬទទួលទាំងសំឡេងទាំងរូបភាព (បារ. Radiotélévision) ។
- វិទ្យុទូរលេខ ទូរលេខតាមវិទ្យុ, ទូរលេខឥតខ្សែ (បារ. Radiotélegramme) ។
- វិទ្យុទូរសព្ទ ទូរសព្ទតាមវិទ្យុ, ទូរសព្ទឥតខ្សែ (បារ. Radiotéléphone) ។
- វិទ្យុបាឋក (--ប៉ាឋៈកៈ ឬ--ឋក់) អ្នកនិយាយផ្សាយដំណឹងតាមប៉ុស្តិ៍វិទ្យុផ្សាយសំឡេង, អ្នកថ្លែងសេចក្ដីតាមវិទ្យុ (ស្ត្រីជា វិទ្យុបាឋិកា) ។
- វិទ្យុផ្សាយសំឡេង ការផ្សាយសំឡេងតាមមន្ទីរវិទ្យុឬមន្ទីរវិទ្យុផ្សាយសំឡេងទៅកាន់ទីដទៃ (បារ. Radiodiffusion) ។
- វិទ្យុសកម្ម (--សៈកាំ) ដែលប្រកបឬដែលទាក់ទងដោយវិទ្យុសកម្មភាព (បារ. Radio-actif, ive) ។
- វិទ្យុសកម្មភាព (--សៈកាំ-មៈ--) គុណភាពនៃធាតុគីមីអង្គខ្លះ, ដូចជា រ៉ាឌ្យោម (Radium), អ៊ុយរ៉ាន្យោម (Uranium) ជាដើម ដែលអាចប្រែក្លាយទៅជាធាតុអង្គដទៃ ដោយមានទាំងបញ្ចេញនូវរស្មីផ្សេងៗផង (Radioactivité) ។
- វិទ្យុឧគ្ឃោសនសព្ទ (--អ៊ុក-ឃោសៈន៉ៈ--) សូរសព្ទប្រកាសចេញពីមន្ទីរវិទ្យុផ្សាយសំឡេង, សព្ទកងរំពងដែលប្រកាសតាមវិទ្យុ ។ល។
-
វិទ្យុត
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វិជ្ជុ) ។
-
វិទ្យុលតា
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វិជ្ជុតា ឬ វិជ្ជុលតា) ។
Headley's Khmer-English Dictionary
-
វិទ្យុ
( n )
[vityuʔ]
- detail »
radio
-
វិទ្យុត
- detail »
See: វិជ្ជុ -
វិទ្យុលតា
- detail »
See: វិជ្ជុតា , វិជ្ជុលតា