Khmer Dictionary: ល្បាប់
Chuon Nath's Khmer-Khmer Dictionary
-
ល្បាប់
( ន.នាមសព្ទ )
ភក់ពពុលស្អិត : ដើរលុយល្បាប់; ភក់ល្បាប់ ។ ដីភក់ដែលកើតអំពីកករទឹកតំឡើង ទោះនៅជាភក់ក្តី នៅជ្រាយឬនៅសើមឬក៏ស្ងួតរឹងហើយក្តី ក៏ហៅថា ល្បាប់ ដែរ ជាដីមានជីជាតិល្អ : ដីចម្ការមានល្បាប់ ដាំដំណាំមានផលប្រយោជន៍ច្រើន ។
- ល្បាប់ម៉ដ្ឋ ល្បាប់ដែលឥតមានខ្សាច់លាយ, ជាងឆ្លាក់ពុម្ពក្បាច់គេយកល្បាប់ម៉ដ្ឋនេះមកឆ្លាក់ធ្វើជាពុម្ពដើមសម្រាប់បោះរូបនិងក្បាច់រចនាផ្សេងៗ ។ គួរកុំច្រឡំពាក្យ ល្បាប់ និង ល្បប់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ល្បប់ ទៀតផង) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : រីដីមានល្បាប់ ប្រសើរចំណាប់ ចម្រើនដំណាំ គួរអ្នកម្ចាស់ដី រក្សាថែទាំ ត្រូវដាំដំណាំ កុំបោះបង់ចោល ។
Headley's Khmer-English Dictionary