Khmer Dictionary: លោបន័យ
Chuon Nath's Khmer-Khmer Dictionary
-
លុបន័យ
( ន.នាមសព្ទ )
[--ប៉ៈនៃ]
or លោបន័យ
( បា.បាលី ( បាលីភាសា ) )
(--នយ) វិធី, បែបនៃការលុបអក្សរក្នុងពាក្យក្នុងសង្កាត់នីមួយចេញខ្លះទុកខ្លះ ទោះលុបតួខាងដើមក្តី តួកណ្ដាលក្តី តួចុងក្តី លុបប៉ុន្មានតួទុកត្រឹមតែប៉ុន្មានតួក្តី តាមគួដល់ការលុបនិងការទុក, វិធីលុបយ៉ាងនេះ ហៅថា លុបន័យ ឬ លោបន័យ, ដូចជា ឧបាសក, ឧបាសិកា លុបទុកតែត្រឹម បាសក, សិកា; សុត: “ស្តាប់”, ចិន្ត “គិត”, បុច្ឆ “សួរ”, លិខ “សរសេរ, កត់ត្រា”; លុបទុកតែត្រឹម សុ. ចិ. បុ. លិ; បុរិស “ប្រុស”, ភិក្ខុ “លោកភិក្ខុ”, ធម្ម “ធម៌”, មហឹស “ក្របី”, បង្ក “ភក់”, ហំស “សត្វហង្ស”, បោក្ខរណី “ស្រះឬត្រពាំងមានឈូក” (បញ្ចូលពាក្យ ថី “ស្ត្រី” មួយម៉ាត់ឲ្យបានគត់គូ) ជា ថី-បុ, ខុ-ធំ, ហឹ-បំ, ហំ-បោ; ការលុបតួអក្សរខ្លះទុកខ្លះយ៉ាងនេះជា លុបន័យ ឬ លោបន័យ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លុប>លុប, លោប និង រមតិ ទៀតផង) ។
Headley's Khmer-English Dictionary
-
No matching entries found!