Khmer Dictionary: លោប
Chuon Nath's Khmer-Khmer Dictionary
-
លោប
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ការលុបចោល; ការបំបាត់មិនឲ្យមាន; ការលើកចោល; ការរំលាង ។ សម្រាប់ប្រើជាបទសមាស, បើរៀងពីខាងដើម អ. ថ. លោប៉ៈ, បើរៀងពីខាងចុង អ. ថ. លោប, ដូចជា : លោបកម្ម ការដែលលុបលាង, ដែលលើកចោល ។
- លោបការណ៍ ហេតុ, ដំណើរ, រឿង ដែលលើកចោល ។
- លោបសន្ធិ ការតអក្សរខាងភាសាសំស្រ្កឹតឬបាលី ដោយវិធីលុបស្រៈឬព្យញ្ជនៈចេញខ្លះ (ព. វ.) ។ល។ អាទិលោប, មជ្ឈេលោប, ឧត្តរលោប (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លោប>លោប ២ ន. ទៀតផង) ។ល។
-
លោប
( ន.នាមសព្ទ )
[លោប៉ៈ ឬ លោប]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ការលុប (ព. វ.) ការលុបតួអក្សរឬពាក្យចេញខ្លះ; លុបតួអក្សរឬពាក្យដើមហៅ អាទិលោប (ឬ អាទិលុប (--លប់) ក៏បាន), បា. ដូចជា ឧបាសក > បាសក; ឧបាសិកា > សិកា (លុបពីរតួចេញ គឺលុបតួដើមផងកណ្ដាលផង, សម្រាប់ខ្មែរប្រើតាមស្រួលមាត់ហៅថា វាចាសិលិដ្ឋ “តាមស្រួលមាត់”); សម្រាប់សម្ដីខ្មែរសុទ្ធដូចជា ស៊ីបាយហើយឬនៅ ? > បាយហើយឬនៅ ? (លុប ស៊ី ចេញ) ។ល។ លុបអក្សរឬពាក្យត្រង់កណ្ដាលចេញខ្លះហៅ មជ្ឈេលោប (ឬ មជ្ឈេលុប ក៏បាន), សំ. ឬ បា. ដូចជា អយស្ម័យមាគ៌យាន < សំ. អយស៑ “ដែក” + មយ (បច្ច័យ) + មាគ៌ “មាគ៌ា (ផ្លូវ)” + យាន > អយស្ម័យមាគ៌យាន “យានដែលរឥលទៅមកតាមផ្លូវដែក”, លុប មាគ៌ កណ្ដាលចេញ > អយស្ម័យយាន (អៈយ៉ាស់-ស្មៃ-យាន) នៅមានសេចក្ដីដូចខាងលើដដែល (បារ. Chemin de fer) គឺរថភ្លើង ឬរទេះភ្លើង (ព. សា.); សម្រាប់សម្ដីខ្មែរសុទ្ធសាធដូចជា ទៅកាន់ផ្ទះ > ទៅផ្ទះ (លុប កាន់ ចេញ), របស់នៃខ្ញុំ ឬ របស់ផងខ្ញុំ > របស់ខ្ញុំ (លុប នៃ ឬ ផង ចេញ) ។ល។ លុបអក្សរឬពាក្យខាងចុងចេញខ្លះហៅ ឧត្តរលោប (ឬ ឧត្តរលុប ក៏បាន), បា. ដូចជា សារីបុត្តមោគ្គល្លាន > សារីបុត្តា “ព្រះសារីបុត្តនិងព្រះមោគ្គល្លាន”; មាតាបិតា > មាតរោ មាតានិងបិតា (បាលីហៅ ឧត្តរលោប ជា ឯកសេស (ឧត្តរេកសេស) “សល់បទចុង”; សម្រាប់សម្ដីខ្មែរសុទ្ធសាធដូចជា ទៅភ្ជួរស្រែ > ទៅភ្ជួរ; ទៅរាស់ដី ។ល។
- លោបន័យ (លោប៉ៈនៃ) ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លុបន័យ ។
Headley's Khmer-English Dictionary