Khmer Dictionary: រូប
Chuon Nath's Khmer-Khmer Dictionary
-
រូប
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ធម្មជាតដែលប្រែប្រួលឬវិនាសដោយហេតុផ្សេងៗមានក្ដៅនិងត្រជាក់ជាដើម; អ្វីៗដែលប្រាកដដល់ភ្នែក; រាង, សណ្ឋាន, ទ្រង់, ទ្រង់ទ្រាយ; អង្គ, ខ្លួន, ខ្លួនប្រាណ; លំអ ។ល។ រូបគេ, រូបយើង, រូបល្អ, រូបអាក្រក់; មនុស្សសត្វរាល់រូបសុទ្ធតែមិនទៀងដូចគ្នា ។ សម្រាប់ប្រើជាចុងចំនួន រាប់បព្វជិតឲ្យដឹងថាប៉ុន្មាន : ភិក្ខុមួយរូប, សាមណេរពីររូប, តាបសមួយរូប, បរិញ្វជកច្រើនរូប ។ ពាក្យចុងចំនួនរាប់ មានទម្លាប់ឲ្យប្រើផ្សេងគ្នាតាមថ្នាក់បុគ្គលគឺ ព្រះពុទ្ធ, ព្រះបច្ចេកពុទ្ធ, ព្រះអរហន្ត, ពោធិសត្វ, ព្រហ្ម, ទេវតាស័ក្តិធំ, ក្សត្រិយ៍; បព្វជិតអ្នកធំ ត្រូវប្រើពាក្យថា អង្គ គឺប្រើថា មួយអង្គ, ពីរអង្គ,... ច្រើនអង្គ; បព្វជិតធម្មតាឬសាមញ្ញថា រូប គឺប្រើថា មួយរូប, ពីររូប,... ច្រើនរូប; គ្រហស្ថក្រៅពីក្សត្រិយ៍ថា នាក់ គឺប្រើជា មួយនាក់ ឬ ម្នាក់, ពីរនាក់,... ច្រើននាក់ ។
- រូបការ, --ការក៍,--ការី (រូប៉ៈ--) អ្នកធ្វើរូប, ជាងគូរឬឆ្លាក់រូប; បើស្ត្រីជា រូបការិកា, រូបការិនី ។
- រូបក្ខន្ធ (រូបុ័ក-ខ័ន) កងរូប, ប្រជុំរូប ។
- រូបកល្យាណ ឬ - រូបគុណ (រូប៉ៈ--) លំអរូប ។
- រូបឆោម (រូប--) ទ្រង់ទ្រាយរូប ។
- រូបឆោមលោមព័ណ៌ ទ្រង់ទ្រាយរូបនិងសម្បុររោម (សម្បុរស្បែក) ។
- រូបជីវិនី, រូបបាជីវា, រូបូបជិវិនី (រូប៉ៈ--, រូប៉ា--, រូប៉ូប៉ៈ--) ស្រីអ្នកចិញ្ចឹមជីវិតដោយសាររូប (ស្រីពេស្យា) ។
- រូបជ្ឈាន (រូបុ័ច-ឈាន) ឈានដែលមានរូបធម៌ជាអារម្មណ៍ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឈាន ២ ន.) ។
- រូបតាង ឬ
- --តំណាង (រូប--) រូបជំនួស ។
- រូបថត (រូប--) រូបដែលផ្តិតចាកកញ្ចក់ថត ។
- រូបធម៌ (រូប៉ៈ-ធ័រ) រូបទាំងពួង ។
- រូបនាម (រូប៉ៈ--) រូបនិងនាម (ព. អ.) ។ នាមនាមដែលមានរូប ដូចយ៉ាងមនុស្ស, សត្វ, ដី, ទឹក, ជាដើម (ព. ផ្ទ. អរូបនាម ព. វ) ។
- រូបផ័ន (រូប៉ៈ--) រូបព័ណ៌ (ស. សរសេរ រូបពររណ អ. ថ. រូប៉ៈផ័ន) ។
- រូបព័ណ៌ (រូប៉ៈព័រ; សំ. រូប + វណ៌; បា. រូប + វណ្ណ) សម្បុររូប ឬរូបរាងនិងសម្បុរ, លក្ខណៈរបស់រូប ។
- រូបព្រហ្ម (រូបប៉ៈ-ព្រំ) ព្រហ្មមានរូប, ព្រហ្មដែលកើតក្នុងរូបភាព (ព. ផ្ទ. អរូបព្រហ្ម) ។
- រូបភព (រូប៉ៈភប់) កន្លែងកើតនៃព្រហ្ម (ព. ផ្ទ. អរូបភព)។
- រូបភាព (រូប-ភាប) រូបវិចិត្រដោយព័ណ៌; បែបរូបផ្សេងៗ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ភាព ផង) ។
- រូបរាង (រូប--) សណ្ឋានរបស់រូប ។
- រូបវិបរិយាយ ឬ
- --វិបរ្យាយ (រូប៉ៈ-វិប៉ៈរ៉ិយ៉ាយ ឬ--រិបុ័រ-យ៉ាយ) ការកាឡារូប, ការប្លែងរូប, ផ្លាស់រូប ។
- រូបសណ្ឋាន (រូប៉ៈ--ឬ រូប--) ទ្រង់ទ្រាយរបស់រូប។
- រូបសម្ប័ទ ឬ
- --សម្បទា (រូប៉ៈសំប័ត ឬ--ស័ម-ប៉ៈទា) ដំណើរមានរូបសមរម្យ, មាន រូបល្អ; ការបរិបូណ៌ដោយលំអ ។
- រូបសម្បន្ន (រូប៉ៈសំប័ន) ដែលប្រកបដោយលំអនៃរូប ។
- រូបសិទ្ធិ (រូប៉ៈសិត-ធិ) ការសម្រេចរូប គឺការផ្សំតួសព្ទតន្តិភាសា ដូចយ៉ាងភាសាបាលីឬសំស្រ្កឹតសម្រេច ដោយវិភត្តិនិងបច្ច័យជាដើម (ព. វ.) ។
- រូបសាក ឬ
- --សំណាក (រូប--)រូបដែលចម្លងយកបែបពីរូបដទៃ មានសណ្ឋានដូចរូបដើម។
- រូបស្បាត (រូប--) លក្ខណៈ, ទ្រង់ទ្រាយ, លំនាំរបស់រូប ។
- រូបអារក្ស (រូប-អារ៉ាក់) មនុស្សអ្នកជាន់អារក្ស ។ល។
- រូបាជីព (រូប៉ា-ជីប; < រូប + អាជីវ, វ > ព) ការចិញ្ចឹមជីវិតដោយសាររូប គឺមុខរបររបស់ស្រីពេស្យា ។
- រូបារម្មណ៍ (រូប៉ារ៉ម់; បា. < រូប + អារម្មណ) អារម្មណ៍គឺរូប; រូបជាអារម្មណ៍, អារម្មណ៍ដែលអាស្រ័យរូប ។
- រូបាទ្យារម្មណ៍ (រូប៉ា ទ្យារ៉ម់; បា. < រូប + អាទិ > អាទ្យ + អារម្មណ) អារម្មណ៍មានរូបជាដើម ។
- រូបាវចរ (រូប៉ាវ៉ៈចៈរៈ ឬ-ច; បា. < រូប + អវចរ) ចិត្តដែលត្រាច់រង្គាត់ ឬអន្ទោលទៅក្នុងរូបភព ... ។
- រូបាវចរភូមិ (រូប៉ាវៈចៈរៈ ភូម; បា. < រូប + អវចរ + ភូមិ) ភូមិរបស់រូបាវចរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ភូមិ ផង) ។ល។
Headley's Khmer-English Dictionary
-
រូប
( n )
[ruup, ruupaʔ-]
form, shape, image, figure; representation, picture, photograph; statue
-
រូប
( clf )
[ruup, ruupaʔ-]
for respected people, pictures, statues, etc. eg. មនុស្សបីរូប three persons
-
រូប
( n )
[ruup, ruupaʔ-]
(spiritual) medium
-
រូបា
( n )
[ruupaa]
images, pictures
-
រូបិយ
( n )
[ruupeyyeaʔ]
money, currency; silver
-
រូបិយាណត្តិ
( n )
[ruupeyyienat]
bill of exchange, bank draft
-
រូបី
( n )
[ruupəy]
money
-
រូបី
( adj )
[ruupəy]
to be concrete (opposite of abstract)
-
រូបី
( adj )
[ruupəy]
to be handsome, beautiful.
-
រូបី
( n )
[ruupəy]
fine youth, handsome boy