Khmer Dictionary: រាប់
Chuon Nath's Khmer-Khmer Dictionary
-
រាប់
( កិ.កិរិយាសព្ទ )
គិតចំនួន, ត្រួត, ពិនិត្យ ឬកំណត់ឲ្យដឹងចំនួន : រាប់ដប់, រាប់ម្ភៃ រាប់ឲ្យដឹងចំនួនដប់ឬចំនួនម្ភៃ ។ ស្រឡាញ់យកជាគ្នា, ទុកដាក់ថាជាបានការ : រាប់គ្នាជាញាតិ; ឥតគេរាប់ ។
- រាប់បាត្រ ដាក់បាយក្នុងបាត្រដូចគេរាប់ គឺដួសបាយនឹងវែកដាក់ក្នុងបាត្រភិក្ខុសង្ឃ ដែលដាក់រៀបដង្ហែគ្នា, ដោយគ្នេរបាយឲ្យល្មមគ្រប់គ្រាន់តាមចំនួនបាត្រ (ព. ផ្ទ. ដាក់បាត្រ) ។
- រាប់មុខ រាប់យកជាមុខ, ទុកដាក់ថាជាអ្នកមានមុខមានឈ្មោះ : មនុស្សសាបរលាបឥតគេរាប់មុខ ។
- រាប់រក រាប់អានទៅមករកនេះរកនោះ ឬរាប់អានពឹងរកគ្នា ។ល។
Headley's Khmer-English Dictionary
-
រាប់
( v )
[roap]
to count, enumerate; to calculate, figure; to rate, value; to examine; to appreciate, esteem, consider (e.g. someone as a friend)