Khmer Dictionary: ទ្រទូង
Chuon Nath's Khmer-Khmer Dictionary
-
ទ្រទូង
( កិ.កិរិយាសព្ទ )
លើកដៃទាំងពីរជ្រោងឡើងលើ : ចូរអ្នកទ្រទូងដៃឡើង ! ។
-
ទ្រទូង
( ន.នាមសព្ទ )
កម្ពស់ពីចុងជើងដែលឈរត្រង់ដល់ចុងម្រាមដៃដែលលើកជ្រោងឡើងលើ : ទឹកជ្រៅមួយទ្រទូង ។ ចំនួនភិក្ខុសង្ឃ ៨ រូប : និមន្តលោកមួយទ្រទូង...។ សមណស័ក្តិទីរាជាគណៈដែលព្រះមហាក្សត្រទ្រង់ប្រោសព្រះរាជទានតាំង តាមលំដាប់ថ្នាក់មាន ៤ ជាន់គឺ សម្រាប់ឯក, ទោ, ត្រី, ចត្វា ឬរាប់ពីថ្នាក់ក្រោមមុនថា ចត្វា, ត្រី, ទោ, ឯក ក៏បាន; កាលពីក្នុងបុរាណសម័យយូរហើយ ទ្រទូងសម្រាប់ ឯក ហៅថា ទ្រទូងរ័ត្ន, តែសម័យសព្វថ្ងៃនេះហៅថា រាជាគណៈ ដូចគ្នាទាំង ៤ សម្រាប់ ។
Headley's Khmer-English Dictionary
-
ទ្រទូង
( v )
[trɔtuuŋ]
- detail »
to raise both arms straight over the head
-
ទ្រទូង
( n )
[trɔtuuŋ]
- detail »
measure of height equal to the height of a standing person with both arms raised straight over the head (used esp. for measuring the depth of a body of water) eg. ទឹកជ្រៅមួយទ្រទូង water depth equal to one human height
-
ទ្រទូង
( clf )
[trɔtuuŋ]
- detail »
for groups of eight monks
-
ទ្រទូង
( n )
[trɔtuuŋ]
- detail »
title given to a monk by the king