Khmer Dictionary: រមណីយ
Chuon Nath's Khmer-Khmer Dictionary
-
រមណីយ
( គុ.គុនសព្ទ )
[រៈមៈនីយៈ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ដែលគួររីករាយ, គួរត្រេកអរ, សប្បាយ, ចាប់ចិត្ត; ល្អ ។ សម្រាប់ប្រើផ្សំជាបទសមាសដាក់ភ្ជាប់ពីខាងដើមនាមនាមដទៃ, ដូចជា រមណីយគ្រាម ស្រុកដែលសប្បាយ ។
- រមណីយដ្ឋាន, --ស្ថាន ឬ--ភូមិ ទី, តំបន់ដែលគួររីករាយ, ដែលសប្បាយ ។
- រមណីយប្បទេស ឬ--ប្រទេស ប្រទេសដែលសប្បាយ ។
- រមណីយវ័ន ព្រៃដែលសប្បាយ ។
- រមណីយារាម (<រមណីយ+អារាម) អារាម គឺសួនឬវត្តដែលសប្បាយ ។
- រមណីយោទ្យាន (< រមណីយ + ឧទ្យាន, ឧ > ឱ) ឱទ្យានដែលសប្បាយគួរឲ្យចង់ឃើញចង់មើល ។ល។ ប្រើជា រាមណេយ្យ (រាមៈនៃយៈ) ក៏បាន, ផ្សំជាបទសមាសបានដូច រមណីយ ដែរ (ប្រើតាមគួរដល់ការប្រកប) ។
Headley's Khmer-English Dictionary